Pegatron (ក្រុមហ៊ុនតៃវ៉ាន់) ត្រូវបានកំណត់ថាជា ដៃគូសហការផលិត iPhone តំលៃទាប បាន
បង្ហើបឲ្យដឹងពី កំរិតតំលៃលក់ នៃផលិតផលនេះថា នៅតែមានតំលៃខ្ពស់គួរសម បើប្រៀបជាមួយ
បណ្តាគូប្រជែងផ្សេងទៀត។

ព័ត៌មានថ្មីបំផុតពីតំលៃលក់របស់ iPhone ថ្មីត្រូវបាន ប្រធានរបស់ Pegatron, លោក T.H. Tung,
កំណត់បញ្ជាក់នៅក្នុង សន្និសិទភាគហ៊ុនរបស់ខ្លួន ដែលទើបតែប្រារព្ធឡើង កាលពីពេលថ្មីៗនេះ។
មិនបាននិយាយ ពីតំលៃជាក់ស្តែងរបស់ផលិតផលនេះ ប៉ុន្តែអ្នកតំណាងរបស់ Pegatron បានឲ្យដឹង
ថា ក្រុមហ៊ុនមិនឯកភាព ក្នុងការហៅផលិតផលនេះថាជា ផលិតផលតំលៃថោក ព្រោះបើសិនជាទិញ
ឧបករណ៍ក្នុងតំលៃដូចគ្នានេះ អ្នកប្រើប្រាស់ អាចទិញបានម៉ូដែលផ្សេងទៀត ដែលមាន Features
ច្រើនជាងនេះ។

iPhone តំលៃទាប នឹងយកការរចនាម៉ូត តាមការរួមផ្សំគ្នា រវាង iPhone 3GS និង iPhone 5

មុននេះ បើតាមប្រភពពី Commercial Times, Pegatron នឹងធ្វើការបង្កើនចំនួនបុគ្គលិកចាប់ពី ៣ពាន់
នាក់ ដល់ ៤ពាន់នាក់ សំរាប់ការផលិត iPhone តំលៃទាប នៅចុងខែនេះ។ តាមរយះនេះ ក្រុមហ៊ុន
នឹងផលិតបាន iPhone តំលៃទាបនេះពី ១៣ លាន ដល់ ១៥ លានគ្រឿង សំរាប់បញ្ជូនទៅឲ្យ Apple
នៅត្រីមាសទី III ខាងមុខនេះ៕

ដោយ៖ សិលា
ប្រភព៖ VE