ទីក្រុង Ciudad Juarez របស់ Mexico មិនមានសង្គ្រាម ប៉ុន្ដែក៏ជាទីក្រុងមួយប្រកបដោយគ្រោះ
ថ្នាក់បំផុតក្នុងពិភពលោក ព្រោះថា នៅទីនោះ មានឧក្រិដ្ឋកម្មជាច្រើនដែលទាក់ទឹននឹងការ
ជួញគ្រឿងញៀន។

បណ្ដាទីក្រុងទាំង ១០ខាងក្រោមដែលត្រូវបានចាត់ចូលក្នុងបញ្ជីនៃទីក្រុងប្រកបដោយគ្រោះ
ថ្នាក់បំផុតក្នុងលោកគឺដោយសារមូលហេតុផ្សេងៗគ្នា ដូចជាតែងតែកើតមានអំពើហឹង្សា
អស្ថេរភាពផ្នែកនយោបាយ ឬឧក្រិដ្ឋកម្មគ្រឿងញៀនជាដើម។

១. Caracas (Venezuela)

ទីក្រុងនេះសម្បូរទៅដោយឧក្រិដ្ឋកម្ម ដោយសារតែការជួញដូរគ្រឿងញៀនតែងតែកើត
មាននៅទីនេះព្រោះទីក្រុងនេះជាកន្លែងងាយស្រួលក្នុងការធ្វើសកម្មភាពខុសច្បាប់។ ចំណែកអំពើលួចប្លន់ក៏មានជាហូរហែរមិនថាថ្ងៃ ឬយប់។

២. Mogadishu (Somali)

បន្ទាប់ពីសង្គ្រាមអស់រយៈពេល ២ទសវត្ស ទីក្រុងនេះត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរ។ រហូត
មកទល់នឹងពេលនេះ នយោបាយនៅតែមិនមានភាពស្ថេរភាព។ អំពើហឹង្សាបានកើតឡើង
ជាបន្ដបន្ទាប់ និងបានធ្វើអោយក្រុង Mogadishu ក្លាយជាកន្លែងគ្មានសុវត្ថិភាព។ ទីក្រុងនេះ
ក៏មិនមានច្បាប់ជាក់ស្ដែងណាមួយដើម្បីប្រឆាំងនឹងឧក្រិដ្ឋកម្មនោះដែរ។

ប្រជាជនជាច្រើនបានរត់ចេញពីទីក្រុងនេះដើម្បីភាពសុខសាន្ដរបស់ខ្លួន។

៣. Rio de Janeiro (Brazil)

ជាមួយនឹងឆ្នេរសមុទ្រស្រស់ស្អាត ប៉ុន្ដែទីក្រុងនេះមិនមានសុវត្ថិភាពនោះទេសម្រាប់អ្នក
ទេសចរណ៍។ទីក្រុងនេះមានអំពើឧក្រិដ្ឋកម្មច្រើន និងតែងកើតមានការជួញដូរគ្រឿងញៀន។

ចំពោះអ្នកដែលចូលចិត្តប្រទេសនេះ ល្អបំផុតគឺគួរតែចៀសវាងតំបន់សំបុកកណ្ដុរ និងមិនគួរ
ចេញទៅក្រៅនៅពេលយប់។

៤. Grozny, Chechnya

ការខ្វែងគំនិតគ្នារវាង Chechnya និងរុស្ស៊ី ដែលបានផ្ទុះឡើងកាលពីឆ្នាំ ១៩៩០ និងបានអូស
បន្លាយអស់ជាច្រើនទសវត្ស។ ការប៉ះទង្គិចនេះបានធ្វើអោយក្រុង Grozny ត្រូវរងការបំផ្លាញ។
ឆ្នាំ២០០៦ ការប៉ះទង្គិចគ្នាត្រូវបានបញ្ចប់ ប៉ុន្ដែរហូតមកដល់ពេលនេះ ទីក្រុងមួយនេះនៅតែមាន
ភាពរញេរញៃនៅឡើយ ដោយសារតែជាកន្លែងប្រមូលផ្ដុំទៅដោយក្រុមឧក្រិដ្ឋកម្ម។

៥. Ciudad Juarez (Mexico)

ទីក្រុង Ciudad Juarez របស់ Mexico មិនមានសង្គ្រាម ប៉ុន្ដែក៏ជាទីក្រុងមួយប្រកបដោយ
គ្រោះថ្នាក់ បំផុតក្នុងពិភពលោក ព្រោះថា នៅទីនោះ មានឧក្រិដ្ឋកម្មជាច្រើនដេលទាក់ទឹន
នឹងការជួញគ្រឿងញៀន ហើយនគរបាលមួយចំនួនធំក៏មានជាប់ទាក់ទឹននឹងអំពើជួញដូរ
គ្រឿងញៀននេះដែរ។

៦. Bogota (Colombia)

ទីក្រុង Bogota របស់ប្រទេស Colombia ក៏មានឈ្មោះនៅក្នុងតារាងនេះ ដោយសារតែអំពើ
ជួញដូរគ្រឿងញៀន និងអស្ថេរភាពនយោបាយ។ ក្រុមភេរវនិយមបាន និងកំពុងព្យាយាមរក
វិធីដើម្បីប្រឆាំងនឹងរដ្ឋាភិបាលនៃប្រទេសនេះ ដែលជាមូលហេតុធ្វើអោយទីក្រុង Bogota មិន
មានសុវត្ថិភាព។

៧. Baghdad (Iraq)

Baghdad ក៏ជាទីក្រុងមួយដែលកំពុងមានបញ្ហានយោបាយ។ បណ្ដាក្រុមដែលដើរតាមមាគ៌ា
នយោបាយផ្សេង តែងរកវិធីដើម្បីបំផ្លាញ Baghdad ហើយការបញ្ជូនកងទ័ពអាមេរិកចូលមក
ទីក្រុងនេះក៏បានធ្វើអោយអំពើហឹង្សាកាន់តែកើនឡើង។

៨. Guatemala (Guatemala)

អាជ្ញាធរ និងកងកម្លាំងនគរបាលមួយចំនួនតូចបានបើកដៃអោយមានសកម្មភាពបំពានច្បាប់
នានាក្នុងក្រុង Guatemala។ គំលាតរវាងអ្នកមាន និងអ្នកក្រនៅទីនេះកាន់តែធំឡើងៗ វាគឺ
ជាមូលហេតុមួយដែលនាំអោយមានអំពើឆក់ប្លន់ និងអំពើហឹង្សា។

៩. San Pedro Sula (Honduras)

ទីក្រុងនេះមានឈ្មោះល្បីដោយសារអំពើឆក់ប្លន់ ជាពិសេសនៅពេលដើរតាមដងផ្លូវ អ្នក
ទេសចរណ៍ត្រូវតែមានការប្រុងប្រយ័ត្ន។ នៅទីនេះ ប្រជាជនមូលដ្ឋានក៏មានកាំភ្លើងដើម្បីការ
ពារខ្លួន ដូច្នេះការខ្វែងគំនិតតូចតាចណាមួយក៏អាចឈានដល់ការបង្ហូរឈាម។

១០. Cape Town (អាហ្វ្រិកខាងត្បូង)

ទីក្រុងមួយនេះគឺជាទីតាំងទេសចរណ៍ដែលទាក់ទាញភ្ញៀវមកពីទូទាំងពិភពលោក ដោយសារ
តែសម្រស់ធម្មជាតិរបស់វា។ ប៉ុន្ដែទីក្រុងនេះនៅតែមានអំពើហឹង្សាកើតឡើងជាហូរហែរ។ នៅ
ពេលដកប្រាក់ពី ATMអ្នកក៏ត្រូវតែប្រុងប្រយ័ត្ន ការឆក់ប្លន់អាចកើតមានប្រសិនអ្នកដកប្រាក់នៅ
ពេលយប់ ឬមិនមានមនុស្សច្រើនទៅមក៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ Zing