កាលពីយប់ថ្ងៃទី ២២ ខែ សីហា កន្លងទៅ, គូស្នេហ៍វ័យចំណាស់មួយគូ ដែលមានអាយុជាង
៤០ឆ្នាំ ជាជនជាតិចិន បានលួចណាត់ជួបគ្នាស្ងាត់ៗ នៅទំនប់ទឹកមួយ តាមបណ្តោយកោះ
Chongming ទីក្រុងសៀងហៃ។ ដោយសារតែមិនអាចទប់តណ្ហា ដែលកំពុងរោលរាលបាន
គូស្នេហ៍មួយគូនេះ បាននាំគ្នាស្វែងរកឋានសួគ៌ នៅក្នុងរថយន្តតែម្តង។

ក្នុងពេលដែលកំពុងដំណើរការឡើងឋានសួគ៌ប្រាំជាន់នោះ រថយន្តរបស់ពួកគេ ស្រាប់តែ
របូតហ្រាំង ហើយបានធ្លាក់ចូលទៅក្នុងព្រៃត្រែងយ៉ាងក្រាស់ ក្រោមទំនប់ទឹក។

(រូបភាពតំណាង)

ពេលទទួលបាននូវព័ត៌មានស្តីពីគ្រោះថ្នាក់គួរឲ្យហួសចិត្ត ខាងលើនេះ ប៉ូលិសសៀងហៃ
បានប្រញាប់ចុះទៅដល់ កន្លែងកើយហេតុភ្លាម។ ពេលនោះ គូស្នេហ៍មួយគួនោះ នៅកៀប
ជាប់នៅក្នុងរថយន្តនៅឡើយ ហើយនៅលើខ្លួន គ្មានក្រណាត់សំពត់អ្វីបិទបាំងទាំងអស់
(អាក្រាតកាយ)។ ក្រុមប៉ូលិសបានជួយសង្គ្រោះ និងប្រញាប់នាំទៅកាន់មន្ទីរពេទ្យ នៅជិត
នោះ ដើម្បីព្យាបាលរបួស។ ពិតជាសំណាងណាស់ ដែលគូស្នេហ៏នេះ មិនមានរងរបួស
ធ្ងន់ធ្ងរ ក្រោយពីជួបគ្រោះថ្នាក់។

ពេលរៀបរាប់ឡើងវិញ ការដែលរថយន្តរបស់ខ្លួនធ្លាក់ចូលក្នុងទំនប់ទឹក គូស្នេហ៍មួយគូនេះ
នៅមិនទាន់បាត់ភ័យនៅឡើយទេ។ ពួកគេបាននិយាយថា បើសិនជានៅក្រោមទំនប់ទឹក
នោះ គ្មានព្រៃត្រែង ជួយទប់ ពេលរថយន្តរអិលធ្លាក់ទេនោះ ពួកគេប្រហែលជា មិនមាន
ជីវិតរស់នៅឡើយ៕

តាមដានព័ត៌មានប្លែកៗជុំវិញពិភពលោក ដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ!

ដោយ៖ សិលា
ប្រភព៖ afamily