CamNews

អាវយឺត Topshop ធ្វើឱ្យ Rihanna ទទួលបាន ៥លានដុល្លារ បន្ទាប់ពីឈ្នះក្ដី

ក្រុមហ៊ុនសម្លៀកបំពាក់ខ្នាតមធ្យមមួយដ៏ល្បីល្បាញរបស់អង់គ្លេស នឹងមិនបានបន្ដការប្រើប្រាស់
រូបភាពរបស់ Rihanna ដាក់នៅលើផលិតផលណាមួយរបស់ខ្លួន ព្រមទាំងត្រូវបង់ប្រាក់ជម្ងឺចិត្ដ
ចំនួន ៥លានដុល្លារទៅឱ្យតារាស្រីរូបនេះ។

កាលពីជាង ២ខែមុន Rihanna បានដាក់ពាក្យប្ដឹង ប្រឆាំងនឹងក្រុមហ៊ុនសម្លៀកបំពាក់ល្បីឈ្មោះ
មួយនៅអង់គ្លេស មានឈ្មោះថា Arcadia Group ដែលគ្រប់គ្រងយីហោសម្លៀកបំពាក់អាវយឺត
Topshop និងបានទាមទារសំណងជម្ងឺចិត្ត ៥លានដុល្លារអាមេរិក ព្រោះថាក្រុមហ៊ុននេះ បានលក់
ផលិតផលអាវយឺតដែលមានបោះពុម្ភរូបរបស់ Rihanna ដោយមិនមានការអនុញ្ញាត។ Rihanna
បានចំណាយប្រាក់ចំនួន ១លានដុល្លារសម្រាប់ការប្ដឹងផ្ដល់នេះ។

អាវយឺត​យីហោ Topshop របស់​ក្រុម​ហ៊ុន Arcadia Group បោះពុម្ភ​រូបរបស់
​តារា​ចម្រៀង  Rihanna

ថ្មីៗនេះដែរ ទំព័រ BBC បានរាយការណ៍ថា កំពូលតារាចម្រៀងស្រី នាង Rihanna បានទទួល
ជ័យជំនះនៅក្នុងតុលាការ ហើយទទួលបានសំណងជម្ងឺចិត្ត ចំនួនដល់ទៅ ៥លានដុល្លារអាមេរិក
ពីក្រុមហ៊ុន Arcadia Group ។

គួររំឭកថា មុននេះ អ្នកតំណាងរបស់ Rihanna ធ្លាប់បានពិភាក្សារយៈពេល ៨ខែ ជាមួយក្រុម
Arcadia Group ប៉ុន្ដែ ក្រុមហ៊ុននេះ មិនខ្ចីយកចិត្តទុកដាក់ ហើយបានឆ្លើយថា “យើងធ្វើអ្វីដែល
យើងចង់ធ្វើ”។

ដោយសារតែបញ្ហានេះ Rihanna បានសម្រេចចិត្តដាក់ពាក្យប្ដឹងក្រុមហ៊ុន Arcadia Group រហូត
ដល់នាទីចុងក្រោយ។ ប៉ុន្ដែ មេធាវីរបស់ក្រុមហ៊ុន Arcadia Group ធ្លាប់បានឱ្យដឹងថា Rihanna
មិនមានមូលដ្ឋានច្បាប់ត្រឹមត្រូវ នៅពេលចង់ធ្វើឱ្យរូបថតរបស់នាងក្លាយជារបស់ផ្ដាច់មុខ។ ម្យ៉ាង
ទៀត នៅអង់គ្លេស មិនមានច្បាប់ណាមួយគាំទ្រដល់នាងនោះឡើយ។

រូប​ថត​របស់​ Rihanna ដែល​ត្រូវ​បាន​យក​ទៅ​បោះ​ពុម្ភ​នៅ​លើ​អាវយឺត

យ៉ាងនេះក្ដី ចៅក្រម Birss បានប្រកាសថា ការប្រើប្រាស់រូបរបស់ Rihanna ដោយមិនមានការ
អនុញ្ញាត គឺជាការរំលោភដល់ភាពឯកជនរបស់នាង។ លោក ថ្លែងថា ៖ “ការលក់ផលិតផលដែល
មានរូបថតរបស់អ្នកល្បីឈ្មោះ គឺតែងតែត្រូវ​បាន​ចាត់​ជា​រឿង​ស្របច្បាប់ ក៏ប៉ុន្ដែ ចំពោះ​ករណីរវាង
Rihanna និង យីហោ Topshop របស់ក្រុមហ៊ុន Arcadia Group គឺជារឿងដោយឡែក។ Arcadia
Group បានប្រើប្រាស់រូបថតរបស់ Rihanna ដាក់នៅលើអាវយឺត យីហោ Topshop ដោយមិន​មាន​ការយល់ព្រមពីម្ចាស់រូបថតដូច្នេះ អាចត្រូវបានគេវាយតម្លៃថា ជាសកម្មភាពក្លែងបន្លំស្លាកយីហោ។

ចំណែកភាគីខាង​ក្រុម​ហ៊ុន Arcadia Group ដែល​ជា​អ្នក​គ្រប់​គ្រង​យីហោ Topshop  មកដល់ពេល
នេះ  មិនទាន់បានបញ្ចេញការអធិប្បាយយ៉ាងណានៅឡើយ។

ដោយ ៖ តារា
ប្រភព ៖ K14