CamNews

លោកយាយវ័យ ៩៩ឆ្នាំ ទើបទទួលបានសញ្ញាបត្រ ទុតិយភូមិ

លោកយាយ​ម្នាក់​អាយុ ៩៩ឆ្នាំ រស់នៅក្នុង​រដ្ឋ Iowa អាមេរិក ទើប​ទទួលបាន​សញ្ញាបត្រ មធ្យមសិក្សា​របស់​សាលា​វិទ្យាល័យ East Waterloo ក្រោយ​រយៈពេល ៨០ឆ្នាំ បាន​ឈប់រៀន។

លោកយាយ Audrey ញញឹម នៅពេល​ត្រូវបាន​នាយិការ​សាលា​មធ្យមសិក្សា East Waterloo បំពាក់​មេដាយ Homecoming។

“ខ្ញុំ​យល់ថា ខ្លួនឯង​មាន​ភាព​ឆ្លាត​វៃ​ជាង​មុន​ច្រើនណាស់” នេះ​ជា​សំដី​របស់​លោកយាយ Audrey Crabtree ដែល​ត្រូវបាន​ទំព័រសារព័ត៌មាន AP ដកស្រង់ ក្នុងពេល​ថ្លែង​នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ កាលពី​ថ្ងៃទី ២៣កញ្ញា។

ឆ្នាំ ១៩៣២ លោកយាយ Audrey Crabtree ធ្លាប់បាន​ឈប់រៀន​ប៉ុន្មាន​ថ្ងៃ ដោយសារតែ​ត្រូវរបួស​ក្នុងពេល​មុជទឹក។ ក្រោយមក លោកយាយ​ក៏បាន​ឈប់រៀន​តែម្ដង​ដើម្បី​ថែទាំ​យាយ​របស់គាត់​ដែល​កំពុងមាន​ជម្ងឺ។ បន្ទាប់មកទៀត លោកយាយ​ក៏បាន​រៀបការ ប្រការនេះ ធ្វើឱ្យ​គាត់​លែងមាន​ឱកាស​វិល​ចូល​សាលា ទៅតាម​គម្រោង​របស់ខ្លួន។

ស្វាមី​ដំបូង​របស់​លោកយាយ បាន​ស្លាប់​កាលពី​ឆ្នាំ ១៩៥៧ បន្ទាប់ពី​អ្នក​ទាំងពីរ​ទើបបាន​ទិញ​ហាង​លក់​ផ្កា​មួយកន្លែង។ លោកយាយ Audrey Crabtree បាន​គ្រប់គ្រង​ហាង​ផ្កា​នេះ អស់​រយៈពេល ២៨ឆ្នាំ និង​មាន​ស្វាមី​ដល់​ទៅ​ពីរដង​ទៀត។ បច្ចុប្បន្ន លោកយាយ​មាន​ចៅ ៥នាក់ និង​ចៅទួត ៤នាក់។

Shelley Hoffman ដែលជា​ចៅស្រី​របស់​លោកយាយ Audrey Crabtree ឱ្យដឹងថា ៖ “លោកយាយ​របស់ខ្ញុំ​តែង​និយាយថា គាត់​មានការ​សោកស្ដាយ ដោយ​មិនទាន់​បានបញ្ចប់​ការសិក្សា​ទុតិយភូមិ។

ដឹង​ដូច្នេះ Shelley Hoffman ក៏បាន​ទាក់ទង​មក​សាលា​មធ្យមសិក្សា  East Waterloo ស្នើសុំ​គណៈ​គ្រប់គ្រង​សាលា រៀបចំ​ពិធី​មួយ​ដើម្បី​ប្រគល់​សញ្ញាបត្រ​ថ្នាក់​ទី ១២ ដល់​លោកយាយ។ ក្រុមមន្ដ្រី​របស់​សាលា ញាតិមិត្ត ព្រមទាំង​កូនចៅ បាន​ចូលរួម​អបអរ​លោកយាយ Audrey ក្នុង​ពិធី​នោះ។

លោកយាយ Audrey ទទួលបាន​បញ្ជី​លទ្ធផល​នៃ​ការសិក្សា និង​វត្ថុ​អនុស្សា​វរិ​យផ្សេងៗទៀត​ដែល​ទាក់ទិន​នឹង​សាលារៀន រួមមាន​អាវធំ និង​មេដាយ​នៃ​ព្រឹត្តិការណ៍ Homecoming (គឺជា​ព្រឹត្តិការណ៍​ប្រពៃណី​ប្រចាំឆ្នាំ​នៅ​អាមេរិក​ខាងជើង ទទួល​អបអរ​ប្រជាជន​ត្រឡប់មក​ស្រុកកំណើត និង​សិស្ស និស្សិត ត្រឡប់មក​សាលារៀន​វិញ)។ ក្រៅពីនេះ លោកយាយ​ថែមទាំង​បានទទួល​សំបុត្រ​ជាង ១០០ ពី​សិស្ស​ទាំងឡាយ​ក្នុង​តំបន់​ផងដែរ។

ដោយ ៖ តារា
ប្រភព ៖ Dailymail/AP