CamNews

បើករថយន្តឲ្យថៅកែ មិនដឹងពេលណាមានរថយន្ត ខ្លួនឯងជិះសម្រេចចិត្ត លួចរថយន្តទីបញ្ចប់ជាប់ ខ្នោះសមត្ថកិច្ច

ភ្នំពេញ៖ ស៊ីឈ្នួលបើក រថយន្ដឲ្យ គេយូរពេក មើលទៅមិនដឹង ពេលណាមាន រថយន្ដខ្លួនឯង
ជិះ បែកគំនិត លួចរថយន្ដ ថៅកែខ្លួនឯង ប៉ុន្តែត្រូវជាប់ខ្នោះ របស់សមត្ថកិច្ច នៅទីបំផុត ។ ពេល
លួចបាន ហើយជនសង្ស័យរូបនេះ បានទូរស័ព្ទ មកចរចារ ជាមួយ ថៅកែទៀត ទីបព្ចាប់ ត្រូវ
បាន សមត្ថកិច្ច ចាប់បានម្នាក់ ចំណែក បុរសជាប្អូន ដែលឃុបឃិតគ្នា គេចខ្លួនបាត់។

ក្រោយការសាកសួរ រថយន្ដត្រូវបាន សមត្ថកិច្ចដកហូត ឲ្យម្ចាស់វិញ ហើយចំពោះ ជនសង្ស័យ
កំពុងត្រូវបាន សមត្ថកិច្ច កសាង សំណុំរឿង បញ្ជូនទៅកាន់ តុលាការ ចាត់ការតាមផ្លូវច្បាប់។

ជាមួយគ្នានេះ សមត្ថកិច្ចក៏ កំពុងសុំ គោលការណ៍ ពីតុលាកា ដើម្បីស្វែង ចាប់បុរស ជាប្អូនផង
ដែរ។ លោក ម៉ក់ ហុង អធិការ នគរបាល ខណ្ឌសែនសុខ បានបញ្ជាក់ថា កាលពីវេលា ម៉ោង១៣
និង០០នាទី ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៣ មានអំពើចោរកម្ម ដែលបង្ក ឡើងដោយ ជនសង្ស័យ
ចំនួន០២នាក់ ក្នុងនោះ មានឈ្មោះ យី គឹមឡេង និងយី ឆេង ជាបងប្អូន បង្កើត ។

លោកបានបន្តថា មុនពេល កើតហេតុ ជនរងគ្រោះ ឈ្មោះ គិម ស៊ុនហ្វូ ជាប្ដីបានយក រថយន្ដ
ម៉ាកស្ដារ៉ិក ពណ៌ទឹកមាស ស៊េរី ២០០២ ពាក់ស្លាកលេខ ភ្នំពេញ 2Q-0141 មកសំចតមុខផ្ទះ
ដែលមាន ទីតាំងតាម បណ្ដោយ ផ្លូវលំបេតុង ស្ថិតក្នុង ភូមិដំណាក់ សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែន
សុខ ។ បន្ទាប់មកបាន ឲ្យគេជូនទៅ ព្រះវិហ៊ាយេស៊ូ នៅសង្កាត់ទឹញថ្លា ។

លោកអធិការ បន្ដទៀតថា ក្រោយវិលត្រឡប់ មកវិញស្រាប់ តែបាត់រថយន្ដ ទើបផ្អើលឆោរឡោ
ឡើង រួចនាំគ្នាទៅ ពិនិត្យមើល បន្ទប់ជាន់ផ្ទាល់ដី ដែលពួកគាត់ដេក ស្រាប់តែឃើញនៅសល់
តែម៉ាស៊ីន ស៊ីសស្ដឹម និងឃីបត មិនមែនជា របស់ពួកគាត់ ទើបសម្រេចយកទៅ ប្រគល់ឲ្យ សមត្ថ
កិច្ច នគរបាល ប៉ុស្តិ៍ភ្នំពេញថ្មី និងដាក់ពាក្យ បណ្ដឹង ។

លុះព្រឹកឡើងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៣ ជនសង្សយ័ ឈ្មោះ យី ឆេង បានទូរស័ព្ទ ណាត់ជួប
ជាមួយ ជនរងគ្រោះជា ម្ចាស់រថយន្ដនៅ ហាង តារារស្មី សែនសុខ មានទីតាំងលើ ផ្លូវលេខ១៩៨៦
សង្កាត់ភ្នំពេញថ្មី ដើម្បីចរចា ដោយហាម មិនឲ្យ ជនរងគ្រោះប្ដឹង ទើបគេប្រគល់រថយន្ដ ប៉ុន្តែក៏ត្រូវ
សមត្ថកិច្ចឃាត់ខ្លួន តែម្ដងទៅ។

បច្ចុប្បន្ន ជនសង្ស័យ យី ឆេង កំពុងឃុំខ្លួន បណ្ដោះអាសន្ន នៅអធិការដ្ឋាន នគរបាល ខណ្ឌសែន
សុខ ដើម្បី កសាងសំណុំរឿង បញ្ជូនទៅតុលាការ ខណៈដែលបុរស ជាប្អូន ឈ្មោះ យី គឹមឡេង
កំពុងគេចខ្លួន ហើយសមត្ថកិច្ច សុំដីកា ពីតុលាការ ដើម្បីស្វែងចាប់ខ្លួនរួចហើយ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល