CamNews

គង់ ចំរ៉ុង ចេញមុខ​​ទាម​ទារ​​សិទ្ធិ គាំទ្រ​​តារា​​បរទេស

ភ្នំពេញៈ ខណៈដែលតារាសម្តែង រាងខ្ពស់ស្រឡះ អ្នកនាង ចន ច័ន្ទលក្ខិណា បញ្ចេញសាររិះគន់ចំៗ ទៅលើតារាថៃ ដោយមិនសំចៃមាត់នោះ គេបែរជាសង្កេតឃើញថា តារាសម្តែងបុរស មានឈ្មោះល្បីគួរសម លោក គង់ ចំរ៉ុង បែរជាសម្ញែងសារគាំទ្រ ទៅលើតារាថៃរូបនោះ មិនខ្វល់នឹងសំឡេងរិះគន់ ពីសំណាក់អ្នកនាង ចន ច័ន្ទលក្ខិណា ឡើយ។ មិនតែប៉ុណ្ណោះ លោកថែមទាំងចេញមុខតតាំង និងការរិះគន់ថា លោកស្រឡាញ់តារាថៃជ្រុលពេកទៀតផង ។

កាលពីពេលថ្មីៗ នេះ តារាសម្តែង គង់ ចំរ៉ុង បានបញ្ចេញសារខ្លីមួយ ដោយបញ្ជាក់ពីទឹកចិត្ត ស្រឡាញ់ពេញចិត្ត ពេញថ្លើម ទៅលើតារាថៃមួយដួង ដែលបញ្ចេញភាពសិចស៊ី ជ្រុលហួសហេតុ ហើយទទួលរងការរិះគន់ ពីតារាស្រី អ្នកនាង ចន ច័ន្ទលក្ខិណា ។ ប៉ុន្តែទន្ទឹមជាមួយគ្នានោះ ស្រាប់តែតារាប្រុស លោក គង់ ចំរ៉ុង បែរជាបង្ហោះរូប និងសរសេរគាំទ្រ បញ្ចេញកាយវិការ គាំទ្រទៅវិញ ដែលធ្វើឲ្យ ទស្សនិកជនគិតថា តារាប្រុសស្រី២ដួងនេះ មានគំនិតប្រឆាំងគ្នា ផ្អើលពេញ បណ្តាញទំនាក់ទំនង សង្គម Facebook ព្រោះតែតារាថៃ ។

លោក គង់ ចំរ៉ុង បានសរសេរសារបង្ហោះឆ្លើយឆ្លង ទៅនឹងការរិះគន់ថាស្រឡាញ់ តារាថៃជ្រុលនោះថា «ជាសិទ្ធិបុគ្គលដែលខ្ញុំស្រឡាញ់ និងចូលចិត្តនរណាម្នាក់ ដូចជាតារាថៃក៏ដោយ តារាយួន, តារាហូលីវូដ, កូរ៉េ.... ព្រោះខ្ញុំចូលចិត្ត ជាសិទ្ធិរបស់ខ្ញុំ... ដែលមិនមានច្បាប់ មួយណាចែងមកថា ហាមប្រជាជនខ្មែរ ទាំងអស់ មិនឲ្យចូលចិត្តតារា បរទេសនោះទេ..!» ។

លោកបានបង្ហាញសារ បកស្រាយពីព័ត៌មានថា លោកនិងអ្នកនាង ចន ច័ន្ទលក្ខិណា មានជម្លោះជាមួយគ្នា ដោយបាន លើកឡើងថានោះថា «ខ្ញុំនិងបងស្រី ចន ច័ន្ទលក្ខិណា មិនមានជំលោះ អីនឹងគ្នាទេ សរសេរអ្វីដែល ជាការពិតផង.! » ៕

- អាន ៖ ចន ច័ន្ទលក្ខិណា ហួសចិត្ត​នឹង​អ្នក​គាំ​ទ្រ​ខ្មែរ​ ស្រឡាញ់​តា​រា​ថៃ​ជ្រុល​ពេក

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល