CamNews

បែកធ្លាយរឿងក្រោយខ្នង​ លោក Alex Ferguson ព្យាយាមប្រើពេលវេលាបញ្ចុះបញ្ចូល Ronaldo ឲ្យត្រលប់ទៅវិញ

ព័ត៌មានកីឡា៖ យោងតាមការផ្សព្វផ្សាយរបស់គេហទំព័រអន្ដរជាតិមួយ បានធ្វើការអះអាងថា លោក Alex Ferguson បានប្រើប្រាស់ពេលវេលាផ្ទាល់ខ្លួន ដើម្បីអូសទាញ​ Ronaldo ឲ្យវិលត្រលប់មកកាន់ទឹកដីដើមវិញ ។

អតីតថ្នាក់ដឹកនាំ Man United លោក Alex Ferguson បានត្រូវ ក្រុមអ្នកសារព័ត៌មាន អន្ដរជាតិ​មួយឈ្មោះថា Express ចុះផ្សាយថា រូបលោកបានរចំណាយពេលវេលាផ្ទាល់ខ្លួន ជួបជាមួយអតីតកីឡាករ​ឆ្នើម​របស់ ក្រុម ដើម្បីពិភាក្សា ការសម្រេចចិត្ដ​ផ្ទេរទៅកាន់ Man United ក្រោយពីមួយរយៈពេលចុងក្រោយ​នេះ Real Madrid ដូចជាទទួលរងសម្ពាធខ្ពស់ ស្ទើរតែហើបមុខលែងរួច ទាំងក្នុងនឹងក្រៅក្រុម ។

Ronaldo បានត្រូវ Man United លក់ទៅកាន់ Real Madrid កាលពីឆ្នាំ​ ២០០៩ ក្នុងតម្លៃខ្លួនត្រឹមតែ ៨០ លាន ផោនប៉ុណ្ណោះ​។ ប៉ុន្ដែ ២ ឆ្នាំចុងក្រោយនេះ ក្រុមបែជាព្យាយាម អូសទាញ តាមទិញកីឡាករ ទៅវិញ បើទោះជាមានការបដិសេធជា ២ រឺ ៣ ដងក៏ដោយ ។

គូសបញ្ជាក់ផងដែរថា មិនត្រឹមតែ Alex Ferguson ទេដែលត្រូវទទួលការចាប់ពីអ្នកការសែត បើសូម្បី​តែ លោក van Gaal ក៏ត្រូវបានលេចឮពាក្យចរចាមរាមថា កំពុងតែមានទំនាក់ទំនងជាមួយ ភ្នាក់​​ងារទីផ្សារកីឡាករផ្ទាល់ផងដែរ​ គឺលោក Jorge Mendes ប៉ុន្ដែមិនទាន់បានសម្រេច ។

ប្រភពបានបន្ដទៀតថា សម្លេងគាំទ្ររបស់ Real Madrid មានត្រឹមតែ ៣០ ភាគរយប៉ុណ្ណោះដែល​យល់​​ព្រមឲ្យក្រុម សម្រេចចិត្ដលក់ Ronaldo ត្រលប់ទៅទឹកដីរបស់ខ្លួនវិញ ។​

ដោយ៖ អឿ អ៊ុយ

ប្រភព៖ express.co.uk