ភ្នំពេញៈ តារាចម្រៀង ប្រចាំផលិតកម្ម រស្មីហង្សមាស អ្នកនាង យក់ ឋិតរដ្ឋា បានប្រកាសជា សាធារណៈថា នៅក្នុងឆ្នាំថ្មីនេះ នាងកំពុងតែត្រៀម គម្រោងបង្កើត ក្រុមរាំ ផ្ទាល់ខ្លួនមួយ ដើម្បី តម្រូវចិត្តមិត្ត យុវវ័យអ្នកគាំទ្រ និងទស្សនិកជន ម្យ៉ាងទៀតនាងក៏ចង់ស្វែងរកអ្វី ដែលថ្មីៗទាក់ ទាញការចាប់អារម្មណ៍ និងសន្ទុះ កេរ្តិ៍ឈ្មោះឲ្យកាន់ តែលេចធ្លោថែម មួយកម្រិតទៀត ។

តារាស្រីមានឈ្មោះល្បី តាមរយៈបទចម្រៀង បែបមនោសញ្ចេតនា អ្នកនាង យក់ ឋិតរដ្ឋា បានបង្ហើបឲ្យ ដឹងថានៅក្នុងឆ្នាំថ្មីនេះ នាងមានត្រៀម គម្រោងថ្មីក៏ដូចជា បទចម្រៀងថ្មីជាច្រើន សម្រាប់បម្រើអារម្មណ៍ ទស្សនិកជន ក៏ដូចជាអ្នកនិយមគាំទ្រ នាងនាពេលកន្លងមក ហើយ សម្រាប់បទចម្រៀងថ្មីនេះ នាងក៏មានត្រៀមចេញ បទញាក់កន្ត្រាក់ អារម្មណ៍ថ្មីប្លែកខុសពី ពេលមុនៗដែលនាងធ្លាប់តែ ច្រៀងចម្រៀងបែប មនោសញ្ចេតនា។

តារាប្រចាំផលិតកម្ម ល្បីឈ្មោះរូបនេះ បានប្រាប់ឲ្យដឹងទៀតថា “ នៅក្នុងពេលខ្លីៗខាងមុខនេះ ខ្ញុំមានត្រៀមបង្កើត ក្រុមរាំផ្ទាល់ខ្លួនមួយ ហើយពេលនេះ ក្រុមរបស់ខ្ញុំ កំពុងតែ ហ្វឹកហាត់ក្បាច់ រាំរិះរក អ្វីដែលថ្មីៗ សម្រាប់បទចម្រៀង វ៉ុលថ្មី ដែលត្រៀមចេញ លក់នៅក្រោយ ឱកាសបុណ្យចូលឆ្នាំខ្មែរ ហើយការបង្កើត ក្រុមរាំនេះខ្ញុំមានបំណង បង្កើតឡើងយូរហើយ តែខ្ញុំអត់មានពេល ក្នុងការហាត់រាំ ទើបតែពេលនេះ ខាងផលិតកម្មបាន ចេញបទញាក់ឲ្យ ទើបខ្ញុំសម្រេចចិត្ត បង្កើតក្រុមរាំតែម្តងទៅ ” ។

អ្នកនាង ឋិតរដ្ឋា បានប្រាប់ឲ្យដឹង បន្ថែមទៀតថា នាងសង្ឃឹមថា នៅពេលដែល នាងចេញបទ ចម្រៀងវ៉ុលថ្មី ជាចង្វាក់ញាក់ក៏ដូចជាបង្ហាញ ក្រុមរាំផ្ទាល់ខ្លួន នឹងអាចទទួលបាន ការគាំទ្រ ច្រើន ពីទស្សនិកជននិងអ្នកគាំទ្រ ហើយនាងនិង ខំប្រឹងឲ្យអស់ពី សមត្ថភាពក្នុង ការរិះរកអ្វី ដែលថ្មីៗសម្រាប់ បម្រើអារម្មណ៍ ទស្សនិកជនឲ្យ មានភាពសប្បាយរីករាយ ទាំងអស់គ្នា ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល