ព័ត៌មានអន្តរជាតិ ៖ មូលហេតុ ដែលយុវតីស្រីវ័យក្មេង វ័យទើបតែ ១៩ ឆ្នាំ ដែលបានស្លាប់បាត់បង់ជីវិត កាលពីថ្ងៃអាទិត្យកន្លងទៅនេះ អាចនឹងមិនបណ្តាលមកពី ការទទួល ទានថ្នាំគ្រាប់អ័រម៉ូនស្ត្រី ដែលជួយ ដល់ការពង្រឹកដើមទ្រូង និងធ្វើអោយស្បែកសស្អាតនោះទេ នេះ បើយោងតាមការដកស្រង់ អត្ថបទ ផ្សាយពីទំព័រ អាស៊ីវ័ន ។

លោក Prapon Angtragoon អ្នកនាំពាក្យមកពីរដ្ឋបាលសុវត្ថិភាពថ្នាំគ្រាប់និងចំណីអាហាររបស់ប្រទេស ថៃ Food and Drug Administration គូសបញ្ជាក់អោយដឹង កាលពី ថ្ងៃម្សិល មិញអោយដឹងថា ជនរង គ្រោះស្លាប់អាចនឹងបណ្តាលមកពីការចាក់សារធាតុ glutathione ដែលជា ចលករ បណ្តាលអោយមាន ការខ្ជិបទងសួត រហូតឈានទៅដល់ករណីស្លាប់យ៉ាងដូច្នេះ ។ របាយការណ៍ ក្រោយពី មាន ការសិក្សា ស្រាវជ្រាវជាក់ស្តែង បង្ហាញអោយដឹងថា ការទទួលយកថ្នាំគ្រាប់ អរម៉ូន ក្នុងរយៈពេលយូរ អាចនឹងមាន ការវិវត្តន៍ដំណើរកកសរសៃឈាម ក៏ប៉ុន្តែ ជនរងគ្រោះ មានវ័យទើបតែ ១៩ ឆ្នាំនោះទេរយៈពេលមិនយូរ ណាស់ណានោះទេ ដែលថ្នាំប្រភេទនេះ មានប្រតិកម្ម ។ ប្រភេទថ្នាំគ្រាប់ Glutathione គឺ មិនត្រូវបានរំ លាយល្អ ក៏ដូចជា ជ្រួតជ្រាបនៅក្នុងដំណើរការ រំលាយអាហារនោះទេ ដូច្នេះហើយ ប្រការ នេះ អាចជា ចលករបណ្តាលអោយជនរងគ្រោះស្លាប់ ។

លោក Prapon Angtragoon មានមន្ទិលសង្ស័យថា សារជាតិ sibutramin ដែលមាននៅក្នុង ថ្នាំគ្រាប់តម អាហារ ក៏ដូចជា មាននៅក្នុងថ្នាំគ្រាប់បញ្ជុះទម្ងន់ ជាមូលហេតុដែលនាំអោយជនរងគ្រោះឈានទៅដល់ការបាត់បង់ជីវិត ស្របពេលដែលជនរងគ្រោះ មានជម្ងឺសរសៃទងសួតពីកំណើត ។ គួររំឮកថា សារជាតិ Sibutramine អាចនឹងបណ្តាលអោយមានដំណើរ ខ្ជិបទងសួត ចំពោះក្រុមមនុស្សដែល មានប្រភេទជម្ងឹ មួយនេះ ។ យ៉ាងណាមិញ ការតាមដានស៊ើបអង្កេតជាក់ស្តែង និងលម្អិត នឹងត្រូវធ្វើឡើងជាបន្តបន្ទាប់ មុននឹងធ្វើការសន្និដ្ឋាន ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន និង nationmultimedia