CamNews

បដិសេធមិនរៀបការជាមួយអុំ នារីក្រមុំវ័យ ទើបតែ ២២ ឆ្នាំត្រូវសងថ្លៃផ្ទះដល់ទៅ ៦៩,០០០ ដុលា្លរ

ភ្នំពេញ៖ សាលាដំបូង រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០១៥ បានប្រកាសសាលក្រម លើសំណុំរឿង បណ្តឹងរដ្ឋប្បវេណី របស់ជនជាតិជប៉ុនម្នាក់ ដែលបានប្តឹង ទាមទារ នូវថ្លៃបណ្តាការ​ ថ្លៃភ្ជាប់ពាក្យ និងថ្លៃទិញផ្ទះទុក សម្រាប់រស់នៅក្រោយរៀប អាពាហ៍ពិពាហ៍ ពីគាគីគូដណ្តឹង ជន​ជាតិ​​ខ្មែរម្នាក់ បន្ទាប់ពីអ្នកទាំង២ មានភាពរកាំរកូស ជាមួយគ្នា និង បែកបាក់គ្នា មិនអាចផ្សះផ្សាវិញបាន មុនពេលរៀបអាពាហ៍ពិពាហ៍នោះ។  តុលាការបានសម្រេចឲ្យភាគីដើមបណ្តឹង ដែលជាបុរសជនជាតិជប៉ុននោះឈ្នះក្តី ដោយបង្គាប់ឲ្យ អតីតគូដណ្តឹងខ្មែរ សង់ប្រាក់ថ្លៃប្រាក់ទិញផ្ទះ ចំនួន៦៩០០០ម៉ឺនដុល្លារ ។

លោក កោ វណ្ឌី ចៅក្រមជំនុំជម្រះ នៃសាលាដំបូង រាជធានីភ្នំពេញ បានឲ្យដឹងថា ភាគីដើមចោទ នៅក្នុងរឿងក្តីនេះ មានឈ្មោះ Suzuki Takuma អាយុ៤០ឆ្នាំ ជនជាតិជប៉ុន មានមុខរបរជាពាណិជ្ជករ។

ឈ្មោះ Suzuki Takuma បានប្តឹងភាគីចុងចម្លើយ ឈ្មោះ មុំ ឌីដាណែត ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិខ្មែរ ត្រូវជាគូដណ្តឹង ទាមទារ នូវថ្លៃបណ្តាការ ថ្លៃភ្ជាប់ពាក្យ និងថ្លៃទិញសម្ភារចំនួន៤០០០ ដុល្លារ និងថ្លៃ ទិញផ្ទះទុកសម្រាប់រស់នៅ ក្រោយរៀបអាពាហ៍ពិពាហ៍ ពីគាគីគូដណ្តឹង សរុបចំនួន ចំនួន​៦៩,០០០​​​​អាមេរិក ពីភាគីចុងចម្លើយ។

លោក កោ វណ្ឌី បានអានសាលក្រមថា «នៅក្នុងរឿងក្តីនេះ តុលាការសម្រេច និងបង្គាប់ឲ្យ ភាគីចុងចម្លើយ ឈ្មោះ មុំ ឌីដាណែត ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ សង់ប្រាក់ថ្លៃទិញ ផ្ទះតម្លៃ ៦៩,០០០ អាមេរិក ទៅភាគីដើម បណ្តឹងឈ្មោះ Suzuki Takuma ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិជប៉ុន ជាអតីតគូដណ្តឹង។

តែបង្គាប់ឲ្យឈ្មោះ Suzuki Takuma ត្រូវទទួលរ៉ាប់ទៅ លើបង់ប្រាក់កម្ញី ធនាគារ ដែលមានកិច្ចសន្យាចុះថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០១៣។ តុលាការសម្រេចច្រានចោល ការទាមទារបស់ឈ្មោះ  Suzuki Takuma លើថ្លៃទិញសម្ភារៈ ចំនួន៤០០០ ដុល្លារ ទុកជាអាសារបង់»៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល