ភ្នំពេញ៖ ព្រះមហាក្សត្រកម្ពុជា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នឹងបន្ថែមឋានន្តរស័ក្កិ ថ្នាក់នាយឧត្តម សេនីយ៍ (ផ្កាយមាសបួន) ចំនួន២៩រូបបន្ថែមទៀត ដែលបច្ចុប្បន្នមានចំនួន ២៩ស្រាប់ ហើយការបំបំពាក់ ឋានន្តរស័ក្កិនេះ នឹងប្រព្រឹត្តឡើងនាថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០១៤ នៅទីស្តីការក្រសួង ការពារជាតិកម្ពុជា ក្រោម អធិបតីភាព នាយឧត្តមសេនីយ៍ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួង ការពារជាតិកម្ពុជា។

បើយោងតាមការឲ្យ ដឹងរបស់មន្រ្តី ព័ត៌មានរបស់ក្រសួងការពារជាតិ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលថា ថ្នាក់នាយឧត្តមសេនីយ៍ ផ្នែកយោធានៅប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន នេះគឺមានចំនួន២៩រូប ហើយព្រះ មហាក្សត្រ នឹង ចេញរាជក្រឹត្យបំពាក់ឋានន្តរស័ក្កិ បន្ថែមទៀត នៅថ្ងៃទី១៣នេះ ចំនួន២៩រូបសរុបទាំងអស់ចំនួន ៥៨រូប។

សូមបញ្ជាក់ថាកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៤កន្លងទៅនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានទូលថ្វាយព្រះមហាក្សត្រ ដើម្បីព្រះរាជនុញ្ញាតិឲ្យដំឡើងឋានន្តរ ស័ក្កិ ថ្នាក់នាយឧត្តមសេនីយ៍នាយ ទាហានជាន់ខ្ពស់នៃ កងយោធពលខេមរភូមិន្ទ ចំនួន២៩ នាក់ បន្ថែមទៀត ដែលមានរាយនាមដូចខាងក្រោមនេះ

១-ឧត្តមសេនីយ៍ឯក ឯម វ៉ាន់សារ៉ាត អត្តលេខ ០០០០៥៤ រដ្ឋលេខាធិការក្រសួងការពារជាតិ
២-ឧត្តមសេនីយ៍ឯក ឈុំ សុជាត អត្តលេខ ០០០០៣០ អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ
៣-ឧត្តមសេនីយ៍ឯក ភួង ស៊ីផាន អត្តលេខ ០០០០៥១ អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ
៤-ឧត្តមសេនីយ៍ឯក ឃុន វុធ អត្តលេខ ០០០២៤៦ អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ
៥-ឧត្តមសេនីយ៍ឯក ចៅ ផល្លី អត្តលេខ ០០៤២៦១ អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ
៦-ឧត្តមសេនីយ៍ឯក ហ៊ុយ ពិសិដ្ឋ អត្តលេខ ០០០៤៤៣ អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ
៧-ឧត្តមសេនីយ៍ឯក កែវ ពង្ស អត្តលេខ ០០១១៧២ អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ
៨-ឧត្តមសេនីយ៍ឯក ស៊ូ គឹមស៊ុន អត្តលេខ ០០០១៣០ អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ
៩-ឧត្តមសេនីយ៍ឯក សុខ ភាព អត្តលេខ ០០៣៨១១ អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ
១០-ឧត្តមសេនីយ៍ឯក សាវ សុខ អត្តលេខ ០០០០៨៥ អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ
១១-ឧត្តមសេនីយ៍ឯក ដុម ហាក់ អត្តលេខ ០០០២៧២ អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ
១២-ឧត្តមសេនីយ៍ឯក គៀង សាវុធ អត្តលេខ ០០០០៣៥ អគ្គមេបញ្ជាការរង ១៣-នៃកងយោធពលខេមរភូមិន្ទ
១៤-ឧត្តមសេនីយ៍ឯក អ៊ុង សំខាន់ អត្តលេខ ០០០០៤២ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ
១៥-ឧត្តមសេនីយ៍ឯក ឈិន ចាន់ពណ៌ អត្តលេខ ០០១១៣៥ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ
-១៦ឧត្តមសេនីយ៍ឯក ម៉ក់ សារុន អត្តលេខ ០០០០៩១ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ
១៧-ឧត្តមសេនីយ៍ឯក ឥត សារ៉ាត់ អត្តលេខ ០០០៣៣៤ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជានាយកទីចាត់ការហ្វឹកហ្វឺន
១៨ឧត្តមសេនីយ៍ឯក ខ្វាន់ ស៊ាម អត្តលេខ ០០០១០៨ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម
១៨-ឧត្តមសេនីយ៍ឯក គឹម ប៊ុនថាន អត្តលេខ ០០៤៣៥៧ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ
១៩-ឧត្តមសេនីយ៍ឯក សំ វណ្ណថន អត្តលេខ ០០០២០៥ អគ្គលេខាធិការ ក្រសួងការពារជាតិ
២០-ឧត្តមសេនីយ៍ឯក មាស សាវ៉ន អត្តលេខ ០០០០៧៩ អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា
២១-ឧត្តមសេនីយ៍ឯក ស៊ុំ សំណាង អត្តលេខ ០០០០៧៤ អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារហិរញ្ញវត្ថុ
២២-ឧត្តមសេនីយ៍ឯក ចៅ ភិរុណ អត្តលេខ ០០០០៧៥ អគ្គនាយក អគ្គនាយកដ្ឋានសំភារៈបច្ចេកទេស
២៣-ឧត្តមសេនីយ៍ឯក ណឹម សុវត្ថិ អត្តលេខ ០០០០៦៩ អគ្គនាយក អគ្គនាយកដ្ឋាន នយោបាយនិងកិច្ចការបរទេស
២៤-ឧត្តមសេនីយ៍ឯក សែម សុវណ្ណនី អត្តលេខ ០០០៣១០ អត្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម
២៥-ឧត្តមសេនីយ៍ឯក ជ័យ សុន អត្តលេខ ០០០៧៦១ អគ្គលេខាធិការ អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម
២៦-ឧត្តមនាវីឯក ទៀ វិញ អត្តលេខ ០០០១៧១ មេបញ្ជាការកងទ័ពជើងទឹក
២៧-ឧត្តមសេនីយ៍ឯក សឹង សំណាង អត្តលេខ ០០០១០១ មេបញ្ជាការ កងទ័ពជើងអាកាស
២៨-ឧត្តមសេនីយ៍ឯក កែវ តាំ អត្តលេខ ០០០២៣២ អគ្គលេខាធិការរង ក្រសួងការពារជាតិនិងជានាយកនាយកដ្ឋានអធិការកិច្ច
២៩-ឧត្តមសេនីយ៍ឯក មាស សំអុល អត្តលេខ ០០០២១១ អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា និងជានាយក នាយកដ្ឋានបុគ្គលិក ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល