CamNews

ជនជាតិចិនម្នាក់ បានរងគ្រាប់កាំភ្លើង ដោយសារក្រុម ក្មេងស្ទាវ ដេញបាញ់គ្នា

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់បានរង របួស ត្រូវចំដៃធ្លាយទៅឆ្អឹងជំនីរ កាលពី វេលាម៉ោង
ប្រមាណ ១០និង៣០នាទីយប់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៣ ដោយសារ តែក្រុមក្មេងស្ទាវ
បានជិះម៉ូតូដេញ បាញ់គ្នា ហើយផ្លាតទៅចំជនរងគ្រោះតែម្ដង ពេល កំពុងដើរតាមបណ្ដោយ
ព្រះមុនីវង្ស កែងផ្លូវ លេខ២០៨ សង្កាត់បឹងរាំង ខណ្ឌដូនពេញ  ក្រោយពីចុះពីលើម៉ូតូកង់បាន
បន្ដិច ។

សេចក្ដីរាយការណ៍ពីសាក្សីនៅកន្លែង កើតហេតុបានឱ្យដឹងថា នៅពេលដែលបុរស ជនជាតិរូប
នេះ បានចុះ ពី លើម៉ូតូកង់បី ដើរ ប្រមាណ៥០-៦០ ម៉ែត្រ គាប់ជួនមានក្រុម ក្មេងស្ទាវជិះម៉ូតូពីរ
គ្រឿងមកក្បែរនោះ ហើយ ដកកាំភ្លើងបាញ់ ត្រូវចំនួនពីរគ្រាប់រងរបួសធ្ងន់តែម្ដង រួចហើយជិះម៉ូតូ
គេចខ្លួនបាត់ ។ ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជួយដឹកបញ្ជូនភ្លាមៗទៅកាន់
មន្ទីរពេទ្យកាល់មែត ។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជនរង គ្រោះមានឈ្មោះអ៊ួយ គុយយីង អាយុ៥៩ ឆ្នាំ រងរបួសចំ
ដៃខាង ឆ្វេង ធ្លាយទៅឆ្អឹងជំនីរ ខាងឆ្វេង ហើយស្នាក់នៅសណ្ឋាគាររីវើល អស់រយៈពេល២ថ្ងៃមក
ហើយ ។

បើតាមសមត្ថកិច្ចមូលដ្ឋានបានបន្ដថា ករណីនេះផ្ដើមចេញពីជនសង្ស័យទាំងនោះ ប្រហែលមាន
ទំនាស់ ជាមួយគ្នា ហើយដក កាំភ្លើងបាញ់ ប៉ុន្ដែសំណាងអាក្រក់ បែរជាចំ ជនរងគ្រោះទៅវិញ ។

យ៉ាងណាក៏ដោយ ក្រោយមានករណីនេះ កើតឡើង កម្លាំងនគរបាលរាជធានីភ្នំពេញ ដោយមាន
ការ បញ្ជាផ្ទាល់ពីស្នងការ ជួន សុវណ្ណ បានបើកការស្រាវជ្រាវយ៉ាងយកចិត្ដ ទុកដាក់តាមចាប់ ក្រុម
បង្កទាំងនោះ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល