នេះគឺជាសកម្មភាព មួយចំនួន ដែលមនុស្សប្រុស មិនគួរធ្វើទៅលើមនុស្សស្រី ឬ មនុស្សដែលខ្លួន
ស្រលាញ់ ដែលបណ្តាលនាង អន់ចិត្ត មិនសប្បាយចិត្ត ឬ ខឹង។

១/ យកសក់ ផ្ទៃមុខ រូបរាង ឬក៏សម្លៀកបំពាក់របស់នាង មកបង្អាប់លេងសើច ដាច់ខាតកុំធ្វើបែប
នេះឲ្យសោះ។

២/ កុំបញ្ឈឺចិត្តនាង ក្នុងករណីមួយចង់លេងសើច ទោះបីជាការនិយាយបញ្ឈឺចិត្ត ជាភាសាដទៃ
ក៏ដោយក៏កុំធ្វើដែរ។

៣/ កុំញ៉ែនារីដទៃៈ ការចែចង់នារីដទៃ មិនត្រឹមតែធ្វើឲ្យនាងលេងត្រូវការយើងទៀតនោះទេ ថែម
ទាំងខឹងយើងផងដែរ។

៤/ កុំមានល្បិចកលជាមួយនាងៈ វិធីនេះដាច់ខាតកុំប្រព្រឹត្តរឿងនេះចំពោះនាង។

៥/ កុំសន្យាទាំងដឹងថាមិនអាចធ្វើបាន បើសិនជាអ្នកមិនគិតថា អ្នកមិនអាចធ្វើរឿង នោះបាន
ទេ កុំនិយាយវាឡើងឲ្យសោះ។

៦/ កុំនិយាយថា “បងស្រឡាញ់អូន”នៅពេលគ្មានន័យបែបនេះ។

៧/ កុំកុហក៖ អ្នកនឹងត្រូវនាងចាប់បាននៅថ្ងៃណាមួយ បើសិនជាអ្នកនៅប្រើប្រាស់ ពាក្យកុហក
ដដែលៗទៅកាន់នាង។ លើកក្រោយសំដីរបស់អ្នក នឹងគ្មានប្រសិទ្ធភាព។

៨/ បដិសេធការពិតៈ បើសិនជានារីម្នាក់ជំរិតសួរអ្នរឿងអ្វីមួយដែល នាងបានដឹងការពិតរួចទៅ
ហើយ។ ពាក្យបដិសេធនឹងកាន់តែធ្វើឲ្យនាងខឹងកាន់តែខ្លាំង។ ព្យាយាមបកស្រាយ ការពិតនិង
ពន្យល់នាងឲ្យសមហេតុផល។

៩/ ដាក់សម្ពាធលើនាង បើសិនជានាងចង់ធ្វើអ្វីជាមួយអ្នក នាងនឹងធ្វើ កុំបង្ខំនាងឲ្យសោះ។

១០/ និយាយលេងសើចថា អ្នកចង់បែកគ្នា ជាមួយនឹងនាង។ វាមិនជាពាក្យមួយ ដែលអ្នក ត្រូវ
យកមកនិយាយជាមួយនាងនោះទេ ពាក្យនឹងធ្វើឱ្យនាងខឹង និង ធ្វើឱ្យអ្នកក្លាយជាមនុស្សឯកា
មុននឹងអ្នក បានពន្យល់ប្រាប់នាង ឱ្យដឹងថា នោះគ្រាន់តែជាពាក្យលេងសើច។

ដូច្នេះ សូមថែរក្សា ការពារ និង ស្រលាញ់ អ្វីដែលអ្នកកំពុងតែមាន ឱ្យគង់វង្ស កុំព្យាយាមសាក
ល្បង ជាមួយនឹងអ្វីដែលថ្មី ប្រសិនបើ អ្វីដែលអ្នកកំពុងតែមាននោះ ធ្វើល្អ និង ផ្តល់ភាពកក់ក្តៅ
សំរាប់អ្នកហើយ។ ការប៉ះទង្គិចគ្នា បន្តិចបន្តួច គឺជារឿងធម្មតា របស់មនុស្ស សំខាន់ត្រូវចេះ
អធ្យាស្រ័យឱ្យគ្នាទៅវិញទៅ ទើបអាចរស់នៅជាមួយគ្នា ប្រកបដោយសុភមង្គល៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ bubblews