បើទោះជា Sony ទើបតែប្រារព្ធធ្វើព្រឹត្តិការណ៍បង្ហាញណែនាំ Xperia Z Ultra មុននេះ ៣ថ្ងៃ ប៉ុន្តែ
អ្នកប្រើប្រាស់នៅមិនទាន់អស់ចម្ងល់នៅឡើយ ដោយសារតែនៅតែមានព័ត៌មានចចាមអារាម
ច្រើន ស្តីពីស្មាតហ្វូនមួយដែលមិនទាន់បានបង្ហាញនោះគឺ Xperia i1 (ឬ Honami) ។

ថ្មីៗនេះគេហទំព័រ techtudo ទើបតែបង្ហោះនូវរូបភាពពីរសន្លឹកផ្នែកខាងក្រោយ ដែលត្រូវបានគេ
ចាត់ទុកថាវាជា Xperia i1 (Honami) ហើយបានឲ្យដឹងថាវាមានកាមេរ៉ាឡើងដល់ 20 MP ប្រើ
ប្រាស់ Processor រូបភាព BIONZ (ដូចនឹងម៉ាស៊ីនថតរូប full-frame Sony RX1R) និងមានការ
រចនាម៉ូតស្រដៀងទៅនឹង Xperia Z ផងដែរ។

ស្មាតហ្វូននៅកណ្តាល ត្រូវបានចាត់ទុកថាជា Honami ដែលមានកាមេរ៉ា 20 MP

នៅក្នុងរូបភាពខាងលើ ពីខាងឆ្វេងដៃមកគឺជា Xperia Z Ultra ដែលទើបបង្ហាញខ្លួន 6,4" , Honami
និង Xperia ZQ អេក្រង់ 5" (ឬ ZL នៅទីផ្សារ Brazil)។ Honami ធំជាងបន្តិចបើប្រៀបជាមួយ ZQ
និងមានការរចនាម៉ូត Omni Balance ដូចនឹង Xperia Z ជាមួយរូបរាងជ្រុងៗ។

បច្ចុប្បន្ន នៅមិនទាន់ដឹងច្បាស់ពីរូបសណ្ឋានរបស់ Honami ប៉ុន្តែវាអាចនឹងបំពាក់នូវ CPU Quad
Core Snapdragon 800 ល្បឿន 2.3GHz ដែលជា chip ខ្លាំងបំផុតរបស់ Qualcomm សព្វថ្ងៃនេះ៕

ដោយ៖ សិលា
ប្រភព៖ TTE