CamNews

មហោស្រព​បេតិកភណ្ឌ ភាពយន្ដអន្ដរជាតិ​លើកទី២ នឹងប្រព្រឹត្ត​ទៅក្រោម ព្រះរាជអធិបតី ព្រះករុណាព្រះបាទ

ភ្នំពេញៈ មហោស្រពបេតិកភណ្ឌ ភាពយន្ដអន្ដរជាតិ ក្រោមប្រធានបទ «ការចងចាំ» ជាលើកទី២ ចាប់ពីថ្ងៃទី៣១ ឧសភា ដល់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៤ នឹងធ្វើពិធីបើកសម្ពោធ ជាផ្លូវការក្រោមព្រះរាជ អធិបតីភាពដ៏ខ្ពងខ្ពស់ ព្រះករុណាព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។ មហោស្រពអន្ដរជាតិនេះ នឹងបង្ហាញពីខ្សែភាពយន្ដ មកពីទូទាំងពិភពលោក ដោយមានការចូលរួម ពីតារាភាពយន្ដល្បីៗជាង ៥០រូប ក្នុងឧស្សាហកម្មភាពយន្ដ នឹងគណៈប្រតិភូ មកពី បណ្ដាប្រទេសជាង២០ មាន តន្ដ្រី-ភាពយន្ដ សន្និសីទ និងកិច្ចប្រជុំជាមួយអ្នកឯក ទេសអន្ដរជាតិ ខាងភាពយន្ដបេតិកភណ្ឌ ។

ក្នុងពិធីបើកសហោស្រពនោះ ក៏មានការអញ្ជើញចូលរួមពីតារាងភាពយន្ដដ៏ល្បីរបស់ប្រទេសបារាំង គឺលោកស្រី Catherine Deneuve និងផលិតករភាពយន្ដលោក Brillante Mendoza(ហ្វីលីពីន) និងលោក Anthony Chen(សិង្ហបុរី) និងចូលរួមជា ភ្ញៀវកិត្តិយសក្នុងកម្មវិធីប្រចាំឆ្នាំ២០១៤នេះ ។

«ការចងចាំ» គឺជាប្រភេទមហោស្រព មានតែមួយគត់នៅអាស៊ី ដែលត្រូវបានបង្កើតឡើង នៅក្នុងឆ្នាំ២០១៣ ដោយយកតាមលំនាំ មហោស្រព ដូចជា II Cinema Ritrovato នៅប៉ូឡូញ៉ា និង Luminiere នៅលីយ៉ុង ។ គោលបំណងរបស់មហោស្រពនេះ គឺដើម្បី បង្កើតព្រឹត្តិការណ៍ ប្រចាំឆ្នាំមួយ សម្រាប់បេតិកភណ្ឌភាពយន្ដ នៅអាស៊ី ដែលមានមូលដ្ឋាន ជានិមិត្តរូបនៅកម្ពុជា ជាប្រទេសមួយ ដែលបានបាត់បង់ បេតិកភណ្ឌភាពយន្ដ ទាំងស្រុងរបស់ខ្លួន ។

មហោស្រព «ការចងចាំ» ត្រូវបានដឹកនាំដោយ សមាគមភាពយន្ដ(Gilles Duval), Memory Cinema Association, មូលនិធី Technicolor សម្រាប់បេតិកភណ្ឌ ភាពយន្ដ, Severine Wemaere, និងផលិតករភាពយន្ដ ប៉ាន រិទ្ធី (មជ្ឈមណ្ឌលធនធានសោត ទស្សន៍បុប្ផាណា) ។

ចំពោះដៃគូសំខាន់ៗ របស់មហោស្រពនេះ គឺមានដូចជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បះកម្ពុជា, ក្រសួងព័ត៌ មានកម្ពុជា, ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា, វិទ្យាស្ថានបារាំង (ប៉ារីស និងភ្នំពេញ), ក្រសួងទេសចរណ៍កម្ពុជា, ស្ថានទូត បារាំង ប្រចាំកម្ពុជា, មជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញ និងទទួលការរថតភាពយន្ដ នៅកម្ពុជា, UNESCO, FIAF(សហព័ន្ធ អន្ដរជាតិ នៃបណ្ណសារភាពយន្ដ), CNC, Unifrance, វិទ្យុបារាំង France 24 និងRFI, ទូរទស្សន៍បារាំង TV5 Monde រួមជាមួយ ការឧបត្ថម្ភ ពីអាកាសយានដ្ឋានអន្តរ កម្ពុជា(Cambodia Airport), The Shop, First Class និងTea House ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល