ចំពោះទូរស័ព្ទ Galaxy S3, Samsung ចង់ធ្វើការផ្តោតសំខាន់បំផុតទៅលើសមត្ថភាពនៃប្រព័ន្ធតំណ
ភ្ជាប់ , ការចែករំលែក និងការធ្វើទំនាក់ទំនង ជាជាងរូបសណ្ឋាន Hardware របស់សមិទ្ធិផលនេះ។
Sensor , lens ក៏មិនមែនជាប្រការដែល Samsung ចង់ផ្តោតជាគោលសំខាន់នោះឡើយ។ ហើយអត្ថ
បទខាងក្រោមនេះ Camnews នឹងធ្វើការចែករំលែកជាមួយប្រិយមិត្តនូវពត៌មានលំអិតមួយចំនួនស្តីពី
មុខងារដ៏ពិសេសក្នុងការថតរួបភាព និងការប្រើប្រាស់រួបភាពនៅលើ Samsung Galaxy S3 នេះ។
អ្នកប្រើប្រាស់អាចធ្វើការបញ្ជារលើកាមេរ៉ារបស់ទូរស័ព្ទអោយមានដំណើរការដោយការនិយាយ ,
និងអាចធ្វើការចែករំលែករួបភាពតាមរយៈ SBeam, Buddy Photo Share ។

បញ្ជារដំណើរការកាមេរ៉ាដោយសំលេងនិយាយ ៖
នៅលើ Galaxy S3 មានបំពាក់នូវមុខងារយ៉ាងពិសេសដែលអាចទទួលដឹងនូវសំលេងនិយាយ និង
ទទួលការបញ្ជារដោយសំលេងនិយាយជំនួសអោយការចុចនូវប៊ូតុងកាមេរ៉ានៅលើអេក្រង់ដូចកំណែ
មុនៗ។ អ្នកប្រើប្រាស់គឺគ្រាន់តែនិយាយនូវពាក្យមួយឃ្លាដូចជា "i want to take a picture" ដូច
អ្វីដែលអ្នកតំណាងរបស់ Samsung បង្ហាញកាលពីយប់ថ្ងៃបង្ហាញវត្តមានមានជាការស្រេច មិនតែ
ប៉ុណ្ណោះអ្នកប្រើប្រាស់ក៏អាចធ្វើការផ្លាស់ប្តូរនូវបទបញ្ជារនេះតាមដែលខ្លួនពេញចិត្តទៀតផង ឧទា
ហរណ៍ដូចជាបទបញ្ជារថា" ថត " ជាដើម។

SBeam ៖
SBeam គឺជាការគួបផ្សំគ្នារវាង NFC និង Wifi Direct ដែលវាគឺជាមុខងារពិសេសថ្មីបំផុតមួយទៀត
មាននៅលើ Galaxy S3 នេះ ដែលកន្លងមក NFC ធម្មតាត្រូវបានយកមកគួបផ្សំជាមួយ Bluetooth
ដើម្បីធ្វើការផ្លាស់ប្តូរទិន្នន័យរវាងគ្នានិងគ្នា។ ចំពោះការគួបផ្សំជាមួយ Wifi Direct នឹងជួយអោយ
ល្បឿននៃការបញ្ជូនទិន្នន័យមានល្បឿនលឿនបំផុតដែលអាចឡើងរហូតដល់ ៣០០Mbps ទៀត
ផង។ ដូច្នេះជាមួយ SBeam នេះអ្នកប្រើប្រាស់នឹងកាន់តែមានភាពងាយស្រួលជាងមុនក្នុងការចែក
រំលែករូបភាពរឺរាល់ទិន្នន័យផ្សេង។ ប៉ុន្តែលុះត្រាតែឧបករណ៍មាន SBeam ដូចគ្នាទើបអាចដំណើរ
ការទៅបាន។

Buddy Photo Share ៖
គឺជាមុខងារយ៉ាងពិសេសមួយដែលផ្តល់អត្ថប្រយោជន៍បំផុតនិងដែលមានតែនៅលើ Galaxy S3
នេះប៉ុណ្ណោះ។ វាគឺជាមុខងារសំរាប់ធ្វើការចែករំលែករួបភាពជាមួយនឹងមិត្តភក្តិទាំងឡាយ។ នៅ
ពេលដែលអ្នកប្រើប្រាស់បានថតរួបភាពរបស់បុគ្គលណាម្នាក់ រឺរបស់មិត្តភក្តិមួយក្រុមណានោះ
នោះទូរស័ព្ទនឹងចាប់ផ្តើ់មស្វែងរកដោយស្វ័យប្រវត្តិឈ្មោះរបស់បុគ្គលដែលត្រូវបានថតនោះ( ត្រូវ
មានរូបភាព) នៅក្នុងបញ្ជីឈ្មោះ ( Contacts )ដែលបានធ្វើការរក្សាទុកក្នុងម៉ាស៊ីនដើម្បីអាចដឹងថា
តើគេជាអ្នកណា និងធ្វើការស្នើសុំដោយស្វ័យប្រវត្តិក្នុងការផ្ញើជាសារអេឡិចត្រូវនិច (email) ទៅ
កាន់បុគ្គលនោះ។

សមត្ថភាពអាចថតបានឥតឈប់ ៖
កាមេរ៉ានៅលើ Galaxy S3 នេះអាចថតបានចំនួន ២០ សន្លឹកក្នុងពេលតែមួយ។ និងជាមួយនឹងមុខ
ងារ Best photo គឺជួយអោយម៉ាស៊ីនអាចថតបាន ៨ សន្លឹក និងក្រោយមកគឺអនុញ្ញាតអោយធ្វើការ
ជ្រើសរើសយករូបភាពណាមួយដែលស្រស់ស្អាតបំផុតទៀតផង៕

ប្រភព៖ TTE
ដោយ៖ រស្មី