CamNews

ហ៊ុយ ច័ន្ទរាជនី បង្ហាញមុខនៅ​ហង្សមាស​ច្រើន សង្ស័យ​មា​នអ្នកជួយ​ជ្រោមជ្រែង

ភ្នំពេញ៖ បច្ចុប្បន្នអតីត Freshie Girl ចំណាត់ថ្នាក់លេខ១ ឆ្នាំ២០១១ កញ្ញា ហ៊ុយ ច័ន្ទរាជនី ត្រូវ
បានមហាជនអ្នកតាមដានសង្គមសិល្បៈមួយចំនួន មើលឃើញថា នាងកំពុងតែមានយីអ៊ុនខ្ពស់
ក្នុងការងារសិល្បៈតាមរយៈការសម្តែង ខ្សែភាពយន្ត ខារ៉ាអូខេបទចម្រៀង និងថតស្ពតពាណិជ្ជ
កម្មផ្សេងៗ ។

ខណៈការងារសិល្បៈ កំពុងតែមមាញឹកស្ទើរតែ រកពេលសម្រាកមិនបានផងនោះ ស្រាប់តែថ្មីៗ
នេះ តារាសម្តែង និងជាអតីត Freshie Girl កញ្ញា ហ៊ុយ ច័ន្ទរាជនី ត្រូវបានប្រភពពីអ្នក នៅក្នុង
ចង្កោមសិល្បៈមួយរូប ដែលសុំមិនបញ្ចេញឈ្មោះ បានបង្ហើប ប្រាប់ LookingTODAY ឲ្យដឹងថា
បច្ចុប្បន្នការងារសិល្បៈរបស់ កញ្ញា ហ៊ុយ ច័ន្ទរាជនី ហាក់មមាញឹកយ៉ាងខ្លាំង ព្រោះនាង ត្រូវ
សម្តែងខ្សែភាពយន្ត ថតខារ៉ាអូខេបទចម្រៀង ស្ទើរតែរាល់ថ្ងៃ ។

ជុំវិញការងារសិល្បៈ កំពុងតែកាក់កប មមាញឹកនេះដែរ ប្រភពដដែលខាងលើ បានបង្ហើបប្រាប់
ឲ្យដឹងទៀតថា ស្រីស្រស់ ហ៊ុយ ច័ន្ទរាជនី មានខ្នងបង្អែកនៅក្នុងផលិតកម្មហង្សមាស រង់ចាំជួយ
យិតយោងនាង ដើម្បីឲ្យនាងទទួលបានឱកាសច្រើន ក្នុងការសម្តែងខ្សែភាពយន្ត និងខារ៉ាអូខេ
បទចម្រៀង ។

មិនតែប៉ុណ្ណោះប្រភពដដែល បានបញ្ជាក់យ៉ាងច្បាស់ថា តារាសម្តែងដែលកំពុងតែទទួលបាន
ប្រជាប្រិយភាពរូបនេះ តែងតែបង្ហាញវត្តមានជានិច្ច នៅក្នុងការសម្តែងខារ៉ាអូខេបទចម្រៀង និង
ខ្សែភាពយន្តរបស់ ហង្សមាស ។

ចំពោះការលើកឡើងរបស់ប្រភពខាងលើនេះ ក៏ត្រូវបានមហាជនមួយចំនួន មានការសង្ស័យយ៉ាង
ដូច្នេះ ព្រោះគេសង្កេតឃើញថា តារាសម្តែងសម្បូរ មន្តស្នេហ៍ ហ៊ុយ ច័ន្ទរាជនី មានវត្តមានសម្តែង
នៅក្នុងខារ៉ាអូខេបទចម្រៀងស្ទើរ តែគ្រប់វ៉ុលនៅក្នុងផលិតកម្ម ហង្សមាស ។ លើសពីនេះទៅទៀត
នោះ គេមើលឃើញថា នាង ហាក់មិនសូវទទួលបានការសម្តែង នៅក្នុងផលិតកម្មផ្សេងៗ ក្រៅពី
ផលិតកម្មហង្សមាស នោះទេ ។

ទោះជាយ៉ាងណា ជុំវិញការលើកនេះ ត្រូវបានអតីត Freshie Girl លេខ១ប្រចាំឆ្នាំ២០១១កញ្ញា ហ៊ុយ
ច័ន្ទរាជនី បានប្រាប់ LookingTODAY តាមទូរស័ព្ទនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៣នេះថា "តាមពិត
ទៅ ខ្ញុំមិនមានខ្នងបង្អែក ដូចជាការលើកឡើង នោះទេ ។ តែចំពោះខ្ញុំ ជាអ្នកសិល្បៈអ៊ីចឹង គឺមានគេ
ស្គាល់ខ្ញុំច្រើន តែការស្គាល់ស្និទ្ធស្នាលនោះ គឺមិនមាននោះទេ "។

កញ្ញា ហ៊ុយ ច័ន្ទរាជនី បានឲ្យដឹងទៀតថា " ការដែលគេមើលឃើញថា ខ្ញុំសម្តែងនៅក្នុងផលិតកម្ម
ហង្សមាស ច្រើន គឺដោយសារតែបទចម្រៀងនោះ គឺមានលក្ខណៈជាសាច់រឿង«Story»ជាប់ៗគ្នា
ដូច្នេះគេក៏មើលឃើញ ថាខ្ញុំសម្ដែងច្រើនបែបហ្នឹងទៅ" ៕

ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល