តាកែវ៖ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥ វេលាម៉ោង ១៥ និង ៣០នាទី មានភ្លៀងធ្លាក់លាយ ឡំនឹង ខ្យល់កន្ទ្រាក់ នៅឃុំកណ្តឹង,ក្រាំងធ្នង់,ពារាម,ត្រពាំងសាប,ពត់សរ និងឃុំចំប៉ី ស្រុកបាទី និងនៅឃុំខ្វាវ ស្រុកសំរោង បណ្តាលឲ្យរលំ-ខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ២២០ខ្នង(ធ្ងន់ធ្ងរ ២៥ខ្នង)។

ក្នុងនោះស្រុកបាទី ២១១ខ្នង (ធ្ងន់ធ្ងរ ១៦ខ្នង) រលំបង្គោលភ្លើងចំនួន ១៩ដើម និងបណ្តាលឲ្យ រងរបួសមនុស្សចំនួន ០៣នាក់(រន្ទះបាញ់០២នាក់-បាក់មែកឈើសង្កត់ពីលើ ០១នាក់) និងនៅឃុំខ្វាវ ស្រុកសំរោង ចំនួន ០៩ខ្នង(ធ្ងន់ធ្ងរ) បណ្តាលឲ្យ មនុស្សស្លាប់ ០១នាក់ ឈ្មោះ ចាន់ ស៊ីណា ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរជាងផ្ទះ មានទីលំនៅ ភូមិកាប់នឹម ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ។

បច្ចុប្បន្នកម្លាំងនគរបាលយើង កំពុងចុះទៅកន្លែងកើតហេតុ ដើម្បីជួយសង្រ្គោះដល់ ប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ទ្រាក់ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល