ការវះកាត់កែសម្ផស្ស បានជួយឱ្យបុរសម្នាក់ដែលមានដើមទ្រូងរយីរយាក និងមុខមាត់អាក្រក់ ក្លាយជាបុរសសង្ហាម្នាក់ មិនចាញ់តារាប៉ុន្មាននោះទេ។

ដោយសារតែមានដើមទ្រូងរយីរយាក ពិបាកមើលខ្លាំងពេក ទើបបុរសឈ្មោះ Park Jung Bae អាយុ ២១ឆ្នាំ នៅកូរ៉េខាងត្បូង ត្រូវរងការពេបជ្រាយពីមនុស្សនៅជុំវិញ។ អស់រយៈពេលយ៉ាងយូរ បុរសម្នាក់នេះ បានរស់នៅដោយការអាម៉ាស់ និងស្អប់ខ្លួនឯងជាទីបំផុត។

រូបរាងអាក្រក់របស់ Park Jung Bae ធ្វើឱ្យគាត់មានការពិបាកចិត្ត

Park Jung Bae ថ្លែងថា ៖ “មុននេះ ខ្ញុំមានទម្ងន់ដល់ទៅ ១៣៤ គីឡូក្រាម ដូច្នេះ ខ្ញុំក៏បានរកវិធីបញ្ចុះទម្ងន់។ ប៉ុន្ដែ ក្រោយមក ដើមទ្រូងរបស់ខ្ញុំ ក៏បានចាប់ផ្ដើមធ្លាក់រយីរយាក ដូចស្ដ្រីវ័យចំណាស់។ ព្រោះតែស្អប់រាងកាយ និងមុខមាត់ដ៏អាក្រក់របស់ខ្លួន ខ្ញុំបានឃុំខ្លួនឯងនៅក្នុងផ្ទះ និងមិនហ៊ានជួបមនុស្សចម្លែក អស់រយៈពេល ៥ឆ្នាំ” ។

នៅពេលបានឃើញកូនមានសភាពដូច្នេះ ម្ដាយរបស់ Park Jung Bae ក៏បានទៅរកកម្មវិធីនិយាយអំពីការវះកាត់កែសម្ផស្សរបស់កូរ៉េខាងត្បូង “Let’s Beauty”។ អ្នកស្រីសង្ឃឹមថា បណ្ដាគ្រូពេទ្យរបស់កម្មវិធីនេះនឹងជួយឱ្យកូនប្រុសរបស់គាត់ មានរូបរាងស្អាតដូចគេដូចឯង។

ក្រោយពីបានកែសម្ផស្ស Park Jung Bae ក្លាយជាមនុស្សផ្សេងម្នាក់ទៀត ដេលមានរូបរាង និងមុខមាត់ មិនចាញ់កំពូលតារា

បន្ទាប់ពីបានឆ្លងកាត់ ការវះកាត់ ដូចជាកែច្រមុះ ធ្វើធ្មេញ បូមខ្លាញ់ដើមទ្រូង និងធ្វើមុខមាត់ជាដើម Park Jung Bae បានក្លាយជាបុរសដ៏ស្រស់សង្ហាម្នាក់ ដូចទៅនឹង “ដង្កូវក្លាយជាមេអំបៅ” មិនចាញ់កំពូលតារាកូរ៉េប៉ុន្មាននោះដែរ។ ជាងនេះទៀត មនុស្សមួយចំនួនយល់ថា មុខមាត់របស់ Park Jung Bae មានចំណុចជាច្រើន ដែលដូចតារាចម្រៀង Shin Hye Sung (ក្រុមចម្រៀង Shinwa) និង Kim Hyung Jun (ក្រុម SS501) ទៀតផង។

ដោយ ៖ តារា
ប្រភព ៖ family