ភ្នំពេញ៖ ពិធីការិនីវ័យក្មេង នៅក្នុងកម្មវិធី"តន្រ្តីយុវវ័យ" របស់ស្ថានីយ ទូរទស្សន៍បាយ័ន កញ្ញា អឿន លៈលីតា ហៅ ម៉ូតា និងតារាសម្តែងសាច់ស សម្បូរមន្តស្នេហ៍ កញ្ញា ដួង ស្រីពេជ្រ បាន បង្ហោះរូបភាព មួយចំនួននៅក្នុង ដែលនាងបានចូល ទៅលេង ស្នុកឃ័រ នៅលើបណ្តាញទំនាក់ ទំនង សង្គមហ្វេសប៊ុក ។

ចំពោះរូបភាពប៉ុន្មានសន្លឹក ដែលតារាសម្តែង ទាំងពីរដួងនេះ បានបង្ហោះនៅក្នុង Account Facebook របស់នាង បង្ហាញពី Style កាន់ដងកឺ សម្រាប់លេងស្នុកឃ័រ (ប៉ឺយ៉ា) ត្រូវបានមហាជន និងស្រទាប់យុវវ័យ ចាប់អារម្មណ៍ច្រើន ព្រោះគេកម្របានឃើញស្រីស្អាត ដែលជាពិធីការិនី និងជាតារាសម្តែង មកលេងស្នុកឃ័រ បែបនេះណាស់ ព្រោះថាកន្លែងស្នុកឃ័រ គេតែងតែឃើញ ប្រុសៗ ជាអ្នកលេង តែប៉ុណ្ណោះ គេមិនសូវឃើញស្រីៗ លេងនោះទេ ។

ការបង្ហោះរូបភាព នៅកន្លែងស្នុកឃ័របែបនេះ ត្រូវបានគេលើកឡើងថា កញ្ញា ម៉ូតា និង ស្រីពេជ្រ ចង់សម្ញែងឲ្យគេដឹងថា នាងក៏ចេះលេង ស្នុកឃ័រដូចប្រុសៗ ផងដែរ ហើយនេះក៏យុទ្ធសាស្ត្រ និងជាការទាក់ទាញ ប្រជាប្រិយភាពមួយកម្រិត នៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលតារាស្រី ដទៃទៀត ហាក់មិនទាន់ នឹកឃើញ វិធីសាស្រ្តបែបនេះឡើយ ។

ចុះប្រិយមិត្ត ជាពិសេសកម្លោះៗ ហ៊ានលេងស្នូកឃ័រ ជាមួយតារាទាំងពីរដួងនេះ ដែរឬទេ ?

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល