ហាងមួយដែលមានឈ្មោះថា Best Buy ត្រូវបានវាយប្រហារពីសំណាក់ Hacker ដោយពួក គេបានដាក់បង្ហាញរូបអាសអាភាសនៅលើកញ្ចក់ទូរទស្សន៍ដែលដាក់បញ្ឍរចោលក្នុងហាង។ អ្នកស្រី Gloria Berg ជាអតិថិជនម្នាក់បានប្រាប់ថាគាត់បាននៅក្នុងហាងជាមួយកូនប្រុសស្រី របស់គាត់ដែលពួកគេកំពុងតែឈរមើលទូរទស្សន៍ទំហំ៥៥អ៊ីងស្រាប់តែពេលនោះ ក៏មានរូបបានផុស្តឡើងលើកញ្ចក់ទូរទស្សន៍ដែលជារូបស្រាតមានទាំងប្រុសនិងស្រី។ អ្នកស្រីបានប្រាប់ទៀតថា "រូបទាំងអស់នោះពិតជាមានលក្ខណៈអាសអាភាសជាខ្លាំង សម្រាប់ខ្ញុំគិតថាសូម្បីតែពាក្យថាអាសអាភាសនេះក៏មិនអាចប្រដូចនិងរូបទាំងអស់នោះបានផង!" អ្នកស្រី Berg បានប្រាប់ថាខាងគណៈគ្រប់គ្រងហាងបានចេញមកបញ្ជាក់ថាមានមនុស្ស បានលួចប្រើ wifi ដើម្បីបញ្ចូករូបទាំងនោះទៅលើកញ្ចក់ទូរទស្សន៍របស់យើងដែលរឿងនេះវាបាន កើតឡើងម្ដងហើយកាលពីយប់មិញហើយយើងក៏មិនទាន់មានដំណោះស្រាយច្បាស់លាស់ នៅឡើយទេ។ ខាងគណៈគ្រប់គ្រងហាងមិនបានចេញមកនិយាយជាមួយអ្នកយកពត៌មានទេតែយើងទទួលបានចម្លើយពីខាងអ្នកជំនាញប្រចាំហាងដែលពួ កគេបានប្រាប់ថា "មានការជ្រែកចូលដោយមិនស្គាល់អត្តសញ្ញាណពីរបានចូលក្នុងប្រព័ន្ធ wifi របស់យើងហើយបានបង្ហោះរូបទាំងនោះនៅលើកញ្ចក់ Smart TV ហើយពេលនេះយើងកំពុងតែរិះរកមធ្យោបាយយ៉ាងសកម្មដើម្បីរារាំងកុំអោយមានបញ្ហានេះកើតឡើងទៀត"។
ដោយ៖ វឌ្ឍនា
ប្រភពពី៖ local12