ក្រុមអ្នកជំនាញជាច្រើនបានអោយដឹងថា ក្នុងកំឡុងពេលនេះគឺជាដំណាក់កាលមួយដែល
iPad 2 នៅរក្សាបាននូវតំលៃមួយមានកំរិតខ្ពស់បំផុត និងនៅតែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ
តំរូវការនឹងមានការធ្លាក់ចុះយ៉ាងខ្លាំងខណៈពេលដែលឧបករណ៍ Tablet ជំនាន់ទី ៣ របស់
Apple ចាប់ផ្តើមបង្ហាញវត្តមាន។
បើយោងតាមគេហទំព័រ PC World បានអោយដឹងថាតំលៃរបស់ iPad 2 នឹងធ្លាក់តំលៃយ៉ាង
ខ្លាំងនៅពេលដែល iPad 3 ចាប់ផ្តើមបង្ហាញវត្តមាន។ ស្របពេលជាមួយគ្នានោះគេហរទំព័រ
ឯកទេសខាងផ្នែកទិញនិងលក់ឧបករណ៍អេឡិចត្រូនិចចាស់ៗឈ្មោះថា Nextworth ក៏បាន
បង្ហាញពីតារាងស្ថិតិរបស់ខ្លួនមួយផងដែរ ដែលក្នុងនោះបានបង្ហាញអោយឃើញថា កាល
ពីដំណាក់កាល iPad 2 ត្រូវបានដាក់បង្ហាញវត្តមានជាលើកដំបូង (ពីខែ កុម្ភៈ ដល់ ខែមីនា
ឆ្នាំ ២០១១) ,តំលៃរបស់ iPad ជំនាន់ដំបូងបង្អស់របស់ Apple បានធ្លាក់តំលៃរហូតដល់ចំនួន
២០% ឯណោះ។ Nextworth បានសង្កត់ធ្ងន់ទៀតថា វត្តមានរបស់ iPad 3 ក៏នឹងធ្វើអោយតំ
លៃរបស់ iPad 2 មានការធ្លាក់ចុះស្រដៀងគ្នានឹងអ្វីដែលធ្លាប់កើតមានចំពោះ iPad ជំនាន់
ដំបូងរបស់ Apple ផងដែរ។
តារាងតំលៃឡើងចុះរបស់ iPad ជំនាន់ដំបូង ពេលដែល iPad 2 បង្ហាញវត្តមាន
បណ្តាក្រុមអ្នកជំនាញខាងវិភាពបានលើកឡើងថា ប្រសិនបើអ្នកប្រើប្រាស់ទាំងឡាយមាន
បំណងចង់លក់ចេញនូវឧបករណ៍ iPad 2 របស់ខ្លួនដើម្បីយកប្រាក់ទៅទិញកំណែថ្មីនោះ,
នោះដំណាក់កាលពេលនេះគឺជាដំណាក់កាលមួយដ៏សមស្របបំផុតសំរាប់ពួកគេ។ ដោយ
ឡែកអ្នកប្រើប្រាស់ក៏មិនគួរទិញ iPad 2 នៅក្នុងដំណាក់កាលពេលនេះដែរ គឺគួរតែអត់ធ្មត់
រង់ចាំពេល iPad 3 បង្ហាញវត្តមាន។
ឧបករណ៍ Tablet ជំនាន់ទី ៣ របស់ Apple ត្រូវបានគេព្យាករណ៍ថានឹងចាប់ផ្តើមបង្ហាញវត្ត
មាននៅថ្ងៃទី ៧ ខែមីនា ខាងមុខនេះ ហើយសមិទ្ធិផលថ្មីនេះសន្យាថានឹងនាំមកជូនអ្នកប្រើ
ប្រាស់នូវអ្វីៗដែលកាន់តែប្រសើរជាងមុនដ៏ច្រើន ដូចជាអេក្រង់មាន resolution កាន់តែខ្ពស់
២.០៤៨x ១.៥៣៦ pixel, chip Quad core រឺក៏ កាមេរ៉ា ៨ megapixel (ប្រហាក់ប្រហែលគ្នានឹង
iPhone 4S) ជាដើម...៕
ប្រភព៖ Mashable
ដោយ៖ រស្មី