CamNews

ឈ្មួញផ្កាយ៣ ចាក់ដី រំលោភយក បឹងព្រែកទប់ កើតសារជាថ្មី បន្ទាប់ពីស្ងាត់ មួយរយៈធំ

ព្រះសីហនុ ៖ បឹងព្រែកទប់ ដែលជាបឹងស្តុកទឹក ស្អាតសំរាប់ប្រជាពលរដ្ឋ ក៏ដូចជាអ្នក វិនិយោគិន ប្រើប្រាស់ ស្ថិតនៅក្រុមទី១៩ ភូមិ១ សង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ ត្រូវបានឈ្មួញលបលួចចាក់ដី រំលោភយកសារជាថ្មី បន្ទាប់ពីស្ងាត់មួយរយៈធំ បន្ទាប់ពីលោក ឈិត សុខុន ចូលកាន់ដំណែង ជាអភិបាល ខេត្តព្រះសីហនុថ្មី ។

ប្រជាពលរដ្ឋ ក៏ដូចជាមន្រ្តីសង្គមស៊ីវិល បានសំដែងការបារម្មណ៍យ៉ាងខ្លាំង ពីវាសនាអនាគតកូន ចៅជំនាន់ ក្រោយរបស់ ពួកគាត់ថា តើរំពឹងអីទៀតបើបឹង ស្តុកទឹកស្អាតទុកសំរាប់ហូប និងប្រើប្រាស់ បន្សល់ ទុកពីដូនតារាប់រយឆ្នាំមក ហើយត្រូវបាន ឈ្មួញ ទុច្ចរឹត ឃុបឃិតជាមួយមន្រ្តីពុករលួយ រំលោភយកស្ទើរអស់ទៅហើយ ។

គេដឹងថា កន្លងមកបន្ទាប់ពីលោក ឈិត សុខុន ឡើងកាន់ដំណែង ជាអភិបាលខេត្តព្រះសីហនុ ធ្លាប់បានចេញបញ្ជាអោយគេចាប់ គ្រឿងចក្រនៅតំបន់នេះម្តងរួចមកហើយ ។ បន្ទាប់ពីពេលនោះមកក៏ស្ងាត់មួយរយៈធំ ប៉ុន្តែនៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៥ នេះដីឡូដ៍មួយកន្លែង ដែលម្ចាស់គ្រឿងចក្រ បានអះអាងប្រាប់ថា មានម្ចាស់ឈ្មោះ តេង សួន ឋានៈ ផ្កាយបី ជាប្រធាននាយក ដ្ឋានព្រំដែនទឹក ក្រសួងមហាផ្ទៃ បានអោយក្រុមខ្លួនចាក់ដី បំពេញអោយគាត់ ។

ទោះបីជាយ៉ាងណាដើមអម្ពិល មិនអាចទាក់ទងនិងលោកតេង សួន បានឡើយដើម្បីបញ្ជាក់ថា តើការ ចាក់ដីនេះមានច្បាប់ត្រឹម ត្រូវដែរឬទេ? ។

ប្រជាពលរដ្ឋ ក៏ដូចជាមន្រ្តីសង្គមស៊ីវិល នៅក្រុងព្រះសីហនុ ទាំងអស់សូមសំនូមពរយ៉ាងទទូចដល់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលសូមមេត្តា ជួយ ការពារ បឹងព្រែកទប់ និងដីជំរាលមាត់បឹង ពីការរំលោភយកពីឈ្មួញអស់ទាំងនោះផង ព្រោះកន្លងមកនៅ ក្រុងព្រះសីហនុធ្លាប់ជួបប្រទះការអត់ទឹកប្រើប្រាស់ម្តងរួចមកហើយ ។ ហើយពេលនេះបើសិន មិនអាចទប់ស្កាត់បានទេ អនាគតនិងជួបប្រទះការលំបាក រិតតែធ្ងន់ធ្ងរជាមិនខាន ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល