កូន៖ ប៉ា! អ្នកជិតខាង គេថា ប៉ាខ្លាចប្រពន្ឋមែនទេប៉ា?
ឳពុក៖ មិនមែនទេកូន! យើងរួមរស់ជាមួយគ្នា ដោយការយល់ចិត្ត យល់ថ្លើមទេតើ!
កូន៖ មានន័យថា ប៉ាមិនខ្លាចប្រពន្ឋទេ?
ឳពុក៖ កូនប៉ា!... ដូចប៉ានិយាយអឹចឹង គឺយើងរួមរស់ជាមួយគ្នា ដោយភាពយល់ចិត្តថ្លើមគ្នា ។
កូន៖ អឹចឹងមានន័យថា អ្នកជិតខាងកុហកកូន!

ឳពុក៖ កុំទៅចាប៉អារម្មណ៍គេធ្វើអ្វីកូន !
កូន៖ ចុះម៉ាក់ខ្លាចប៉ាទេ?
ឳពុក៖ ចង្រៃវាយក៏! ដូរសាច់រឿងនិយាយទៅ! ប៉ាប្រាប់ហើយថាក្រុមគ្រួសារ យើងរួមរស់
ជាមួយគ្នា ដោយការយល់ចិត្តថ្លើមគ្នា ។
កូន៖ ចុះម៉េចក៏អ្នកជិតខាងថា ម៉ាក់កាចម្ល៉េះ?
ឳពុក៖ កូនអើយកូន! ទៅស្តាប់អីសម្តីគេនិយាយនោះ ប៉ាម៉ាក់និយាយគ្នាដោយការយល់
ចិត្តថ្លើមគ្នាទាំងអស់ហ្នឹង ។
ភ្លាមនោះ សំឡេងពីបន្ទប់បាយ លាន់លឺឡើង៖
ម្តាយ៖ អាកញ្ចាស់! នៅធ្វើអីហ្នឹងអ្ហះ ! ម៉េចមិនឆាប់យកខោអាវទៅត្រាំទៅ ហើយកុំភ្លេច
បោកហាលផងណា ប្រយ័ត្នវែកឆាឡើងក្បាល ...។
ឳពុក៖ បាទអូន!
កូន៖ ប៉ាអ្ហា បែបនេះ មានន័យថា ការយល់ចិត្តមែនទេប៉ា?
ឳពុក៖ !??

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke