ភ្នំពេញៈ ជនសង្ស័យបានពីរនាក់ បានហៅអ្នករត់ម៉ូតូម្នាក់ ឌុបយកទៅទីកន្លែង ដែលគេណាត់
បក្ខពួក របស់គេជួប លុះទៅដល់កំពុង តែហូតកាបូបលុយ រាប់ឲ្យ ជនរងគ្រោះ ក៏ស្រាបតែគ្នា
របស់គេ មកដល់រួចហើយ ធ្វើសកម្មភាពវាយទៅលើជនរង គ្រោះទម្លាក់ប្រឡាយ ទឹករួចហើយ
នាំគ្នា ជិះម៉ូតូចេញទៅ២នាក់ នឹងពីរនាក់ទៀត រត់គាត់វាលស្រែទៅបាត់ទាំងអស់គ្នា ។

ហេតុការនេះកើតឡើង កាលពីវេលាម៉ោង ១៩និង២០នាទី ថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៣ ស្ថិតនៅ
ក្បែរប្រឡាយទឹក ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ប្រភពព័ត៌មាន បានឲ្យដឹងថា ម៉ូតូដែលត្រូវក្រុមចោរ វាយប្លន់យកទៅ បាត់នោះម៉ាកសេ១២៥ ពណ៌
ខ្មៅសេរី ឆ្នាំ២០១២ ពាក់ស្លាកលេខ កំពត1E-1400 ម្ចាស់មាន ឈ្មោះ វ៉ាត ញេញ់ ភេទប្រុស អាយុ
២៨ ឆ្នាំមានមុខរបររត់ម៉ូតូឌុបស្នាក់ផ្ទះជួលភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យត្រូវក្រុម
ចោរ វាយបែកមាត់និង ជាំភ្នែក (ការវាយនេះ គឺវាយដោយដៃនោះទេ)ចំណែកឯក្រុមចោរវិញ មាន
គ្នា ៤នាក់ ពុំត្រូវគេស្គាល់ អត្តសញ្ញាណនោះ ទេ មធ្យោបាយថ្មើរជើង គេចខ្លួនបាត់ទាំងអស់គ្នា។

ប្រភពបានបន្តទៀតថា មុនពេលកើតហេតុមាននារីម្នាក់ បានហៅជនរងគ្រោះឌុប មកម្តុំជញ្ជីងចោម
ចៅ ពេលមកដល់ដាក់នាងរួច ហើយជិះម៉ូតូចេញបានប្រមាណជា២០ម៉ែត្រ ស្រាប់តែជួបជនសង្ស័យ
ពីរនាក់ បានហៅឲ្យទៅម្តុំភូមិចោមចៅ ដោយឲ្យតម្លៃ៤ពាន់រៀល ពេលទៅដល់ម្តុំកែង ហ្គារ៉ាសសាំង
ឲ្យជនរងគ្រោះឌុបចូល ក្នុងប្រមាណ ជា ៤០០ម៉ែត្រទៀត ពេលទៅដល់ជនសង្ស័យទាំងពីរនាក់បាន
ធ្វើជាហូតលុយឲ្យជនរងគ្រោះ ប៉ុន្តែខណៈបំរុង រាប់លុយឲ្យជនរងគ្រោះនោះ ក៏ស្រាប់ តែឃើញបក្ខ
ពួក របស់គេ២នាក់ទៀត ចេញមករួចហើយ ក៏ធ្វើសកម្មភាព វាយដាល់ជនរងគ្រោះទម្លាក់ប្រឡាយ
ទឹក រួចហើយជិះម៉ូតូរួចហើយ បក្ខពួករបស់គេពីរនាក់ បានឡើងជិះម៉ូតូ របស់ជនរងគ្រោះគេចខ្លួនទៅ
បា់ត់ដោយសុវត្ថិភាព និងគ្នារបស់គេ២នាក់ទៀតរត់កាត់វាលស្រែ ។

ប្រភពបានបន្តថា ភ្លាមៗ នោះនគរបាល ខណ្ឌបានសហការ ជាមួយនគរបាលប៉ុស្តិ៍ចុះទៅដល់កន្លែង
កើតហេតុ បាននាំជនរងគ្រោះមកដាក់ ពាក្យបណ្តឹង នៅប៉ុស្តិ៍ចោមចៅ និងបានតាមរុករកមុខសញ្ញា
ពេលវាលទាំងយប់ ប៉ុន្តែដោយសារស្ថានភាពនៅ នោះមានសភាពស្មុគស្មាញពេក ធ្វើឲ្យក្រុមចោររត់
រួចបាត់ ។

ប្រភពបានបន្តថា សកម្មភាពបែបនេះ គឺកើតឡើងច្រើនលើករួចមកហើយនៅម្តុំនេះ ព្រោះជនសង្ស័យ
តែងតែហៅជនរងគ្រោះ ជាអ្នករត់ ម៉ូតូឌុបយកទៅទីនោះរួច ហើយធ្វើសកម្មភាពវាយប្លន់តែម្តង ដូច្នេះ
មុខសញ្ញា នេះទំនងជាមុខ សញ្ញាដដែល ប៉ុណ្ណោះ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល