ភ្នំពេញ៖ តារាសម្តែងសម្តីស្រាល លោក ស៊ឹម សុរ៉ាមភូមិ រយៈពេល១ឆ្នាំចុងក្រោយនេះ ហាក់មានភាពស្ងប់ស្ងាត់ស្ទើរតែហៅលែងឮ ពីការងារសិល្បៈ ខណៈថ្មីៗមកនេះ មានការសង្ស័យថា លោក ស៊ឹម សុរ៉ាមភូមិ បា នដកខ្លួនចេញ ពីសង្វៀនសិល្បៈ ទៅចាប់អាជីពជំនួញផ្ទាល់ខ្លួន កំពុងតែដំណើរការបានប្រហែលជា៦០ភាគរយ។

ជាការកត់សម្គាល់ ក្រោយការបើកជំនួញថ្មីហើយនោះ លោក ស៊ឹម សុរ៉ាមភូមិ ហាក់ដូចជាពុំសូវ លេច មុខលេចមាត់ ក្នុងការសម្តែងខ្សែភាពយន្តច្រើននោះទេ។ ទន្ទឹមគ្នានេះ ក៏មានការបង្ហើបថា លោក ភូមិ ទំនងអាចនឹងលាឈប់ពីអាជីពសិល្បៈទាំងស្រុង។ ប៉ុន្តែដំណឹងនេះ ត្រូវបានតារាប្រុសរូបសង្ហា ស៊ឹម សុរ៉ាមភូមិ ចេញមុខបដិសេធថា មិនមែនជាការពិតនោះឡើយ។

ជួបជាមួយគេហទំព័រ LookingTODAY តាមទូរស័ព្ទ នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៤នេះ លោកស៊ឹម សុរ៉ាមភូមិ បាននិយាយប្រាប់ថា នៅខែ៧ (កក្កដា ) ឆ្នាំ២០១៤នេះ លោកនឹងចាប់ផ្តើមចូលខ្លួន ក្នុងពិភពសិល្បៈជាថ្មីឡើងវិញ ក្រោយពេលលោកអវត្តមាន អស់មួយរយៈធំមកនេះ។ បច្ចុប្បន្ននេះលោកកំពុងតែជាប់ដៃ ផលិតរឿងដែលគ្រោងនឹងចេញថត នៅពាក់កណ្តាលខែ កក្កដា ខាងមុខនេះ។

តារាចម្រៀងប្រុសខ្ពស់សង្ហា ចង្កាព្រែកលោក ស៊ិម សុរ៉ាមភូមិ បានបន្តថា ចំពោះព័ត៌មានថា លោក គ្រោងឈប់ពអាជីពសិល្បៈនោះ គឺពុំពិតទេ។ ផ្ទុយទៅវិញលោក មានតែពង្រីកបន្ថែម លើអាជីពតារាសម្តែង និង អ្នកដឹកនាំរឿង ជាក់ស្ដែងពេលនេះ លោកបានផលិតរឿងខ្លួនឯង និងត្រៀមដំណើរការថត ក្នុង ពេលឆាប់ៗខាងមុននេះ មានតួសម្តែងល្បីៗមានដូចជា អ្នកនាង កាតុ កញ្ញ ញឹម ចាន់ថន កញ្ញា នី មុនីនាថ កញ្ញា ពៅ លីដា និង កញ្ញា សុខ ស្រីម៉ុច ជាដើម។

លោក ស៊ឹម សុរ៉ាមភូម បានបញ្ជាក់ថា សម្រាប់ខ្សែរឿង ដែលជាទឹកដៃនិពន្ធដោយផ្ទាល់គឺជាប្រភេទខ្សែរឿងដុំ ប្រើរយៈពេលថតចប់រួចរាល់៤ខែ។ សាច់រឿងនេះផ្តោតសំខាន់លើជីវិត ពិតរបស់ប្រពលរដ្ឋអ្នករស់នៅតាមទីជនបទ ហើយក៏មានឈុតឆាកកំប្លែង សើចសប្បាយផងដែរ។ ទោះបីជាយ៉ាងក៏ដោយ តារាសម្តែង ស៊ឹម សុរ៉ាមភូមិ មិនបានច្បាស់ប្រាប់ ពីចំណងជើងនៃភាពយន្តនេះនៅឡើយទេ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល