(បរទេស)៖ តារាបង្ហាញម៉ូតជនជាតិហុងកុងដ៏ស្រស់ស្អាតម្នាក់ គឺនាង Ana R បានបង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រជាខ្លាំង បន្ទាប់ពីនាងបាត់បង់ ទម្ងន់យ៉ាងខ្លាំង ក្រោយពីសម្រាលកូនស្រីរួច ។

នាង Ana R មានឈ្មោះពេញថា Ana Maria Adorno-Rivera Hana Hwang បានបាត់បង់ទម្ងន់ដល់ទៅ២០គីឡូក្រាម ក្នុងរយៈពេលត្រឹមតែ ៣ខែប៉ុណ្ណោះ ក្រោយពីនាងសម្រាលបានកូនស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់ដោយដាក់ឈ្មោះថា Maya Ji Hye Garland ។

តារាម៉ូដែលស្រីរូបនេះបាននិយាយថា កូនស្រីនាង មានសុខភាពល្អ ហើយនាង និងស្វាមីពិតជាសប្បាយចិត្តណាស់ ទោះបីនាងស្រកគីឡូក្តី តែវាមិនបានធ្វើឲ្យតារាស្រីម្នាក់នេះគិតច្រើនឡើយ គឺនាងមានតែភាពរីករាយ ព្រោះអាចពាក់ខោអាវពីមុនបានឡើងវិញ ។

នៅពេលដែលត្រូវបានអ្នកកាសែតសាកសួរថា តើនាងចង់បានកូនប្រុសម្នាក់ទៀតទេ? នាង Ana R ក៏បានឆ្លើយថា រង់ចាំឲ្យកូនស្រី Maya មានអាយុ២ឆ្នាំសិនចាំគិតពីបញ្ហានេះ ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី