CamNews

បើកម៉ូតូ ប្រជែងរថយន្ដ ទាក់ដៃចង្កូត ម៉ូតូមកពីមុខ ដួលចូលកង់រថយន្ដ កិនស្លាប់

ភ្នំពេញ ៖ បុរសអ្នកលក់គ្រឿងក្លែម បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយដួលម៉ូតូចូលក្រោម កង់ រថយន្ដដឹកដី បណ្ដាលឱ្យកិនស្លាប់ភ្លាមៗ នៅកន្លែងកើត ហេតុ កាលពីវេលាម៉ោង ៦ និង២៥នាទី ព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៤ ស្ថិតនៅ មុខវត្ដនន្ទមុនី ភូមិដំណាក់ធំ សង្កាត់ស្ទឹង មានជ័យ ខណ្ឌ មានជ័យ ។ សមត្ថកិច្ចមូល ដ្ឋានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ឈឹម ហ៊ន អាយុ ៤២ឆ្នាំ មុខរបរ លក់គ្រឿង ក្លែមតាមរទេះ មានស្រុក កំណើតនៅភូមិ ក្បាលដំរី ឃុំស្វាយយា ស្រុកស្វាយជ្រុំ ខេត្ដ ស្វាយរៀង ។

សមត្ថកិច្ចបានបន្ដថា មុនពេលកើតហេតុ ជនរងគ្រោះបានបើកម៉ូតូដឹកគ្រឿងក្លែម ម៉ាកសេ ១២៥ ពណ៌ ខ្មៅ ស៊េរី ២០០៥ ពាក់ ស្លាកលេខបន្ទាយមានជ័យ ១អា២៦៤៩ ហើយបានប្រជែងរថយន្ដ ដឹកដីពេញ ម៉ាក ហ៊ីណូ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ ៣អា ៩៦៨០ ស្រាប់តែទាក់ដៃចង្កូតដែល កំពុងធ្វើដំណើរ ពីខាងមុខ ក៏ដួលចូលក្រោម កង់រថយន្ដដឹកដី កិនស្លាប់តែម្ដង ។ ភ្លាមៗ នោះអ្នក បើក រថយន្ដដឹកដី បានរត់ គេចខ្លួន បាត់ ដោយឡែកសពជនរងគ្រោះត្រូវ សមត្ថកិច្ចទាក់ទង ទៅក្រុមគ្រួសារយកទៅ ធ្វើបុណ្យនៅ ស្រុកកំណើត រីឯរថយន្ដ និង ម៉ូតូយកទៅរក្សាទុក នៅការិ យាល័យ ចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ដើម្បីដោះស្រាយបន្ដទៀត ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល