កណ្តាល ៖ ក្មេងទំនើង១ក្រុម មានគ្នា១០នាក់ ក្នុងនោះសិស្សវិទ្យាល័យ ហ៊ុន សែន ថ្នល់ទទឹង៦នាក់ ត្រូវបាននគរ បាល ស្រុកអង្គស្នួល ឃាត់ខ្លួនបាន ៦នាក់ កាលពីវេលាម៉ោង ៩និង១០នាទី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅ ក្នុងវិទ្យាល័យ ហ៊ុន សែន ថ្នល់ទទឹង ភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ខណៈក្រុមក្មេងទាំងនេះ ដេញវាយ និងកាប់គ្នាយ៉ាងអនាធិបតេយ្យ ។

នគរបាលបានឲ្យដឹងថា ក្មេងរងគ្រោះមានគ្នា ៣នាក់ ១-ឈ្មោះ ទី ប៊ុន្នី ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិ ក្រាំងរលួស ឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង ជាសិស្សថ្នាក់ទី១១ របួសហើមក្រោមភ្នែកស្ដាំ ២-ឈ្មោះ សឿន ចំរើន ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិថ្មី ឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង សិស្សថ្នាក់ទី១១ របួសពកក្បាលមួយកន្លែង និងហើមក្រោម ភ្នែកឆ្វេង និង៣-ឈ្មោះ ប៉ិច សុនិច ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិព្រៃពុទ្រា ឃុំរលាំងកែន ស្រុកណ្ដាលស្ទឹង ជាសិស្ស ទី១១ របួសពកក្បាលខាងក្រោយ ២ កន្លែង ចំណែកជនសង្ស័យមានបក្ខពួក ១០នាក់ ១-ឈ្មោះទុយ ហ៊ែល ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានមុខរបរមិនពិតឃាត់ខ្លួន។ ២-ឈ្មោះ សាត សំភាស់ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិទន្លាប់ខ្ពស់ជើង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ជាសិស្ស ថ្នាក់ទី១២ ឃាត់ខ្លួន ៣-ឈ្មោះខុន សុខេន ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ជាសិស្សទី១២ ឃាត់ខ្លួន ៤-ឈ្មោះសេង ប៊ុនហ៊ៀល ហៅ ប៉ាលី ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិថ្នល់ទទឹង ឃុំដំណាក់ អំពិល ស្រុកអង្គស្នួល ជាសិស្សថ្នាក់ទី១២ ឃាត់ខ្លួន ៥-ឈ្មោះ វ៉ិត រិទ្ធី ហៅ ធី ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិត្រពាំង អំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាសិស្សទី១២ ឃាត់ខ្លួន ៦-ឈ្មោះម៉ៃ ស៊ីមាន ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានមុខរបរលក់ដូរឃាត់ខ្លួន ៧-ឈ្មោះហ្វួ ង៉ូវហ្វី ភេទប្រុស អាយុប្រហែល ១៨ឆ្នាំ នៅភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានមុខ របរមិនពិតគេចខ្លួន ៨-ឈ្មោះ សុខ រដ្ឋា ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាសិស្សទី១២ គេចខ្លួន ៩-ឈ្មោះ ដុំ រិទ្ធី ហៅម្រះ ភេទប្រុស អាយុប្រហែល ២២ឆ្នាំ នៅភូមិត្រពាំង អំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានមុខរបរជាកម្មករ គេចខ្លួន និង១០-ឈ្មោះភឿន ពន្លឺ ភេទ ប្រុស អាយុ១៨ឆ្នាំ នៅភូមិក្ដាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ជាសិស្សទី១២ គេចខ្លួន ។

នគរបាលបានបន្តថា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ឈ្មោះ សុខ រដ្ឋា ត្រូវជាជនសង្ស័យ បានទះកំផ្លៀង ជនរង គ្រោះឈ្មោះ សឿន ចំរើន ហើយនិយាយឌឺថា ពួកឯងកុំពូកែ មើលមុខអញពេក ក៏ដើរចេញទៅ ចំណែកយុវសិស្ស រងគ្រោះវិញ ក៏ពុំបានទៅប្ដឹងគ្រូសាលាដែរ លុះដល់ថ្ងែកើតហេតុខាងលើ ត្រូវម៉ោងចេញលេងស្រាប់តែជនសង្ស័យ ឈ្មោះសុខ រដ្ឋា និងឈ្មោះរិទ្ធី ហៅធី បានដើរទៅវាយជនរងគ្រោះ រហូតឈានទៅដល់ប្រតាយប្រតប់គ្នា ទៅវិញទៅ មកទើបជនសង្ស័យបានហៅបក្ខពួក របស់គេបន្ថែមទៀត មកវាយជនរងគ្រោះ ភ្លាមៗនគរបាលទទួលព័ត៌មាន បាន ចុះទៅដល់កន្លែងកើតហេតុ រួចធ្វើការឃាត់ខ្លួនជនដៃដល់បានចំនួន៦នាក់ នាំមកកាន់អធិការដ្ឋាន ដើម្បីធ្វើការសាក សួរ ចំណែក៤នាក់ទៀត ដែលត្រូវជាបក្ខពួកនោះ កំពុងតែរត់គេចខ្លួន ។ បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ ត្រូវឃាត់ខ្លួន ជាបណ្តោះអាសន្ន នៅអធិការដ្ឋានស្រុកអង្គស្នួល ដើម្បីកសាងសំណុំរឿង បញ្ជូនមកកាន់ស្នងការដ្ឋានខេត្ត ដើម្បីចាត់ ការបន្តទៅតាមនីតិវិធីច្បាប់ ៕

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល