ព័ត៌មានអន្តរជាតិ ៖ អាចម៍ផ្កាយ យក្ស មានទំហំទទឹងដល់ទៅ ៣០ ម៉ែត្រ បើតាមការអោយដឹងពី ក្រុមអ្នកជំនាញ ខាងវិទ្យាសាស្រ្ត បាន សរបញ្ជាក់ អោយដឹងថា វានឹងមានវត្តមាន ហោះកាត់ចំ គន្លងកណ្តាល រវាងព្រះអាទិត្យ និង ភពផែនដី នាវេលាយប់នេះ ដោយនៅក្នុងនោះ បើតាមសេច ក្តីរាយការណ៍ បន្តថា វានឹងមានវត្តមាន ហោះមកជិត ផែនដីជាខ្លាំង ពោលមានរយៈចម្ងាយពីផែន ដីត្រឹមតែ ២១៨,០០០ ម៉ាយតែប៉ុណ្ណោះ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស ដឹមីរ័រ ។

ដោយនៅក្នុងនោះ របាយការណ៍ អះអាងថា អាចម៍ផ្កាយយក្សមួយនេះ ត្រូវបានគេប្រសិទ្ធនាមថា 2014 DX110 ខណៈវានឹងហោះ រំកិលខ្លួនចូលមកកៀក នឹងភពផែនដី មែនទែន នៅរាត្រី ថ្ងៃពុធ នេះ វេលាម៉ោង ៩ និង ០៧ នាទី (ម៉ោងសកល) ។ ជាការពិត ជាមួយនឹងវត្តមានសាជាថ្មី ក្នុងការ ហោះកាត់ ភពផែនដី យ៉ាងកៀកយ៉ាងដូច្នេះ ការព្រួយបារម្ភ នៅតែមាន បើទោះជាគ្មានការគំរាម គំហែង យ៉ាងណាក៏ដោយចុះ ។

យ៉ាងណាមិញ បើតាមការអោយដឹង ពីទីភ្នាក់ងារសារព័ត៌មាន Russia Today អោយដឹងថា អាចម៍ ផ្កាយប្រភេទនេះ គឺជាអាច៌ផ្កាយ មកពីក្រុម Apollo class ខណៈវាពិតជាមានសក្កានុពលខ្ពស់ក្នុង ការគម្រាមគំហែង ដល់មនុស្សជាតិ ហើយអ្វីដែលជាភាពភ្ញាក់ផ្អើល និងភ័យរន្ធត់នោះគឺ អាចម៍ ផ្កាយមួយនេះ នឹងមានល្បឿនហោះ ដល់ទៅ ៥ ម៉ឺន គ.ម ជាង ក្នុងមួយម៉ោង ៕

បញ្ជាក់ ៖ ចុចទីនេះ ដើម្បី មានឱកាសទស្សនា ដោយផ្ទាល់ នៃទិដ្ឋភាព ដំណើរគោចរ របស់អាច៌ផ្កាយ
2014 DX110 ហោះកាត់កៀក នឹងភពផែនដី

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹមីរ័រ