CamNews

ផ្អើលជម្លៀសខ្លួន មួយរំពេច ខណៈយន្តហោះ បែកកង់មុខ និងអោនក្រាប ធរណី នៅអាកាសយានដ្ឋាន អន្តរជាតិ

ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស អេប៊ី ស៊ីញូវ អោយដឹងថា យន្តហោះ អាកាសចរណ៍ សហរដ្ឋអាមេរិក បរាជ័យក្នុងការ ហោះឡើង ស្រប ពេលដែលមានឧបទ្ទេវហេតុ ផ្ទុះបែក កង់មុខ ញ៉ាំងអោយតួយន្តហោះ អោនក្រាបដាក់ធរណី ខណៈ មានការហោះឡើង បំណងចាកចេញ អំពី អាកាសយានដ្ឋានអន្តរជាតិ Philadelphia International Airport កាលពីយប់មិញនេះ ។

យន្តហោះអាកាសចរណ៍ សហរដ្ឋអាមេរិក ជើងហោះហើរ 1702 មានគោលដៅឆ្ពោះទៅរដ្ឋ Florida សហរដ្ឋអាមេរិក ស្របពេលដែល ឧបទ្ទេវហេតុ ខាងលើ បានកើតឡើង កាលពីវេលាម៉ោង ៦ និង ២៥នាទីល្ងាច ថ្ងៃព្រហស្បត្តិ៍ ម្សិលមិញនេះ នេះបើយោងតាមសម្តីលោក Jim Peters ជាអ្នកនាំពាក្យ តំណាងអោយ FAA ។

ដោយឡែក លោក ស្រី Victoria Lupica អ្នកនាំ ពាក្យ អោយ  អាកាសយានដ្ឋាន ផ្ទាល់អោយដឹងថា ក្រុមមនុស្ស ជាអ្នកធ្វើដំណើរ ទាំង ១៤៩ នាក់ និង  បុគ្គលិក បម្រើ ការ  លើយន្តហោះ ជាច្រើននាក់ ផ្សេងទៀត មួយរំពេចនោះ បង្ខំចិត្តជម្លៀសខ្លួន មួយរំពេច អំឡុងពេលដែលមានឧបទ្ទេវហេតុដោយ នៅក្នុងនោះ អ្នកដំណើរម្នាក់ បានទទួល រងរបួស ធ្ងន់ គ្រាន់បើ ។

សេចក្តីរាយការណ៍ អោយដឹងថា ពុំមានប្រភព បញ្ជាក់ថា បិទអាកាសយានដ្ឋាននោះទេ តែគ្រាន់តែ ថាអំឡុងខណៈនោះ បានផ្អាកការចុះចត ក៏ដូចជាហោះឡើង ស្របពេលដែល ក្រុមមនុស្សជាអ្នក ធ្វើដំណើរ ជួបនឹងឧបទ្ទេវហេតុខាងលើ បានហោះចេញ ដំណើរ តាមរយៈយន្តហោះមួយផ្សេងទៀត ក្នុងថ្ងៃដដែល ក្រោយពីមានកិច្ច អន្តរាគមន៍ សម្រួល ពីមន្រ្តីអាកាសយានដ្ឋាន ៕

<object width="498" height="427" data="http://www.youtube.com/v/DRbtrXfIQMc&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/DRbtrXfIQMc&rel=1" /></object>

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អេប៊ីស៊ីញូវ