រយៈពេល ២សប្ដាហ៍ បន្ទាប់ពីបានឈានឡើងលំដាប់លេខពីរ Robin Li ដែលជាស្ថាបនិកនៃម៉ាស៊ីន
ស្វែងរកដ៏ធំរបស់ចិន (Baidu) ក៏បានកាន់កាប់ ទាំងចំណាត់ថ្នាក់លេខមួយ របស់មហាសេដ្ឋីផ្នែក
អចលនទ្រព្យ Wang Jianlin ដោយមានទ្រព្យ ១២,២៣ ពាន់លានដុល្លារ។

Robin Li ក្លាយជាអ្នកមានបំផុត នៅចិន (រូប ៖ CNN)

យោងតាម Bloomberg Billionaire Index ទ្រព្យសម្បត្តិរបស់ Robin Li បានកើនឡើង ៦៥% ក្នុង
ឆ្នាំនេះ នៅពេលដែលតម្លៃភាគហ៊ុនរបស់ Baidu បានឡើងថ្លៃ។ ចំណែកលោក Wang Jianlin ដែល
ជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Dalian Wanda ក៏បានកើនឡើងបន្ថែម ២៤% គឺឡើងដល់
១២,២ពាន់លានដុល្លារអាមេរិក។

ការពង្រីកសកម្មភាពនៅលើ smartphone និងកុំព្យូទ័រថេប្លេត រួមនិងការគ្រប់គ្រងរបស់ Baidu នៅ
លើកុំព្យូទ័រលើតុ បានជម្រុញឱ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុននេះ កើនឡើង ៦៩% នៅពាក់កណ្ដាល
ឆ្នាំកន្លង នេះបើយោងតាម Lucy Zhang ដែលជាអ្នកវិភាគរបស់ Iresearch ។ Lucy Zhang ថ្លែងថា
ឧបករណ៍ស្វែងរករបស់ Baidu កំពុងត្រូវបានអ្នកប្រើប្រាស់និយមចូលចិត្ត។

យ៉ាងនេះក្ដី មហាសេដ្ឋី Wang Jianlin ក៏នៅតែអាចដណ្ដើមតំណែងអ្នកមានបំផុតនៅចិន ត្រឡប់
មកវិញ ប្រសិនលក់ភាគហ៊ុន នៅ AMC Entertainment Holdings ជាបណ្ដាញរោងកុនអាមេរិក ដែល
លោកបានទិញយក ក្នុងតម្លៃ ២,៦ពាន់លានដុល្លារ កាលពីឆ្នាំទៅ។

ទំព័រ Bloomberg ឱ្យដឹងថា ក្នុងត្រីមាសទី ២ Baidu បានកាន់កាប់ចំណែកទីផ្សារ ដល់ទៅ ៨១% នៅ
ប្រទេសចិន។ ហានិភ័យនៃការប្រកួតប្រជែង ពីក្រុមហ៊ុន Qihoo 360 Technology ក៏ត្រូវបានកាត់
បន្ថយ ក្រោយពីក្រុមហ៊ុននេះ បរាជ័យ ក្នុងការទិញយកឧបករណ៍ស្វែងរក Sogou ។

គួររំឭកថា Baidu ត្រូវបានបង្កើតឡើង កាលពីឆ្នាំ ២០០០ នៅ Zhongguancun (តំបន់បច្ចេកវិទ្យា
របស់ចិន) ប្រទេសចិន។ ដំបូងឡើយ ក្រុមហ៊ុននេះ មានបុគ្គលិកត្រឹមតែជិត ១០នាក់ប៉ុណ្ណោះ ប៉ុន្ដែ
មកដល់ពេលនេះ ចំនួនបុគ្គលិក បានកើនដល់ជាង ១៧,០០០នាក់។

ស្ថាបនិក Baidu លោក Robin Li មានទ្រព្យ ១២,២៣ ពាន់លានដុល្លារ (រូប ៖ Asahi)

ទ្រព្យសម្បត្តិរបស់ Robin Li ភាគច្រើន បានមកពីភាគហ៊ុនចំនួន ២០,៨% ក្នុងក្រុមហ៊ុន Baidu ។
ក្រៅពីនេះ មហាសេដ្ឋី វ័យ ៤៥ឆ្នាំរូបនេះ ក៏មានភាគហ៊ុន ១% នៅក្នុង 360buy Jingdong Mall (ក្រុម
ហ៊ុនលក់រាយ តាមអ៊ីនធើរណិត នៅចិន) ផងដែរ។ កាលពីខែមុន លោក Robin Li បង្ហើបឱ្យដឹងថា
Baidu នឹងបន្ដវិនិយោគបន្ថែមទៀត ទៅលើផ្នែកស្វែងរក សម្រាប់ទូរស័ព្ទ។

អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖

ក្លាយជាសេដ្ឋី ព្រោះតែស្អប់ ភាពនៅទំនេរដៃ

គ្រាន់តែដាំចេក ក៏អាចរកបាន ១លានដុល្លារ រៀងរាល់ឆ្នាំ

មហាសេដ្ឋីនី វ័យក្មេងបំផុត ប្រចាំអាមេរិក សម្រាប់ចុងឆ្នាំ ២០១៣

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Bloomberg /CB