ព័ត៌មានអន្តរជាតិ ៖ លោកប្រធានាធិបតី សហរដ្ឋអាមេរិក បារ៉ាក់ អូប៉ាម៉ា បាននាំអោយមានភានតាន តឺងទាក់ទិនទៅនឹងកម្មវិធី តាមដាន របស់ទីភ្នាក់ងារ សុវត្ថិភាព ជាតិ National Security Agency surveillance programs ដោយនៅក្នុងនោះ អំឡុងសប្តាហ៍នេះ បានទទួលការរិះគន់ ពីសំណាក់ស្ថាប និក បណ្តាញទំនាក់ទំនង សង្គម យក្ស លោក Mark Zuckerberg នេះបើយោងតាមការដកស្រង់អត្ថ បទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស យូអេសអេធូដេ ។

ដោយនៅក្នុងនោះ លោក Zuckerberg បានផុសនៅក្នុងគណនី ហ្វេសប៊ុក របស់ខ្លួន បញ្ជាក់ប្រាប់ទៅ លោក អូប៉ាម៉ា ជារបាយការណ៍ចុងក្រោយបំផុតមួយអោយដឹងថា ៖ ទីភ្នាក់ងារ សុវត្ថិភាពជាតិ NSA ពិតជាបានធ្វើអោយកំព្យូទ័រ រាប់លានគ្រឿង មកពីជុំវិញពិភពលោក រងនូវផលប៉ះពាល់អវិជ្ជមាន (គាំងឬក៏ឆ្លងមេរោគ) តាមរយៈការប្រើប្រាស់នូវ សោសវែ តាមដានជាពិសេសរបស់ខ្លួន Malware ខណៈបានធ្វើអោយបណ្តាញទំនាក់ទំនងសង្គមមួយចំនួន ក៏ដូចជា ទំព័រ ផ្សេងៗទៀត រអាក់រអួល ទន្ទឺមនឹងគ្នាដែរ ។

ខណៈពេល NSA បានធ្វើការបដិសេធ ទៅនឹងការលើកឡើងខាងលើនេះ លោក Zuckerberg បាន បញ្ជាក់ក្តែងៗ ជាពិសេសទៅ លោក អូប៉ាម៉ា អោយដឹងថា ខ្ញុំបានបញ្ជាក់ប្រាប់ ពីភាពមិនសប្បាយ ចិត្តរបស់ខ្ញុំទៅលើ ប្រធានាធិបតី ទាក់ទិនទៅនឹងការបំផ្លាញ ជាមួយនឹងរូបភាពនេះ ពីសំណាក់រដ្ឋាភិ បាល ទៅលើអនាគត របស់ពួកយើង ។ជាអកុសល វាពិតជាត្រូវចំណាយពេលយូរ សម្រាប់កំណែ ទម្រង់ជាក់លាក់មួយនេះ ។

គាត់ក៏បានបញ្ជាក់ថា ៖ រដ្ឋាភិបាល គួរតែជាជើងឯក ទាក់ទិននឹងប្រព័ន្ធ អ៊ិនធើណេត មិនមែនជាការ គម្រាមគំហែងនោះទេ ហើយ ត្រូវតែរក្សាអោយបាននូវតម្លាភាព អំពើអ្វី ដែលបានធ្វើ នាពេលបច្ចប្ប ន្នបើពុំដូច្នេះទេ មហាជន នឹងជាក់តែ ភាពអវិជ្ជមានជាក់ជាមិនខាន ។

ផ្ទុយទៅវិញ សេតវិមាន បានសរបញ្ជាក់អោយដឹងថា កាលពីរាត្រី ថ្ងៃពុធ កន្លងទៅនេះ លោក បារ៉ាក់ អូបាម៉ា បានជួបនឹង ស្ថាបនិក ហ្វេសប៊ុក ម្តងហើយ ។ ស្របពេលដែល របាយការណ៍ NSA បានអះ អាងទន្ទឹមនឹងគ្នាផងដែរថា របាយការណ៍ចុងក្រោយនេះ ពុំត្រឹមត្រូវនោះទេ ខណៈ NSA បានប្រើ ប្រាស់ប្រសិទ្ធភាពនៃបច្ចេកទេស របស់ខ្លួន ក្នុងការគាំទ្រ ប្រតិបត្តិការ ស៊ើបអង្កេតច្បាប់ អន្តរជាតិ ជាលក្ខណៈ សម្ងាត់តែប៉ុណ្ណោះ ដោយនៅក្នុងនោះ នឹងមានការអនុវត្តយ៉ាងតឹងរឹងជាមួយនឹងរដ្ឋាភិ បាលរបស់ខ្លួន ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ យូអេសអេធូដេ