CamNews

ចាប់ខ្លួនថៅកែ ផ្ទះសំណាក់ ឡេស៊ីហ្វីស និងភ្ញៀវ ១០នាក់ ជាប់ពាក់ព័ន្ធ ការជួញដូរ និងប្រើប្រាស់ គ្រឿងញៀន

ភ្នំពេញ ៖ ម្ចាស់ផ្ទះសំណាក់ យីហោឡេស៊ី ហ្វីស  និងក្មេងស្ទាវ ១០នាក់ ក្នុងនោះស្រី២ នាក់
ដែលទៅ ជួល បន្ទប់ដេក ដើម្បីនាំគ្នាជក់ ថ្នាំញៀន ត្រូវបានកម្លាំង នគរបាលការិយាល័យ
ប្រឆាំងការ សំអាតប្រាក់ នៃមន្ទីរប្រឆាំង គ្រឿងញៀន ក្រសួងមហាផ្ទៃ ដឹកនាំដោយ តំណាង
អយ្យការ ចុះទៅឡោមព័ទ្ធ ឆែកឆេរ និងចាប់ខ្លួន ក្រោយពីទទួល ព័ត៌មាន និង សេចក្ដីរាយ
ការណ៍ថា ពួកគេទាំងនេះជាប់ ពាក់ព័ន្ធនិង សកម្មភាព ចែកចាយ និងប្រើ ប្រាស់គ្រឿងញៀន។

យោងតាមប្រភព ព័ត៌មានពី សមត្ថកិច្ច ដែលចូលរួម ក្នុងប្រតិបត្ដិការ បង្ក្រាបការជួញ ដូរនិងប្រើ
ប្រាស់ គ្រឿងញៀន ខាងលើនេះ បានឱ្យដឹងថា រេកាយពីទទួល ព័ត៌មាន ថា មាន ក្រុមក្មេងស្ទាវ
ប្រុស ស្រីប្រមាណ ១០នាក់ចូល ទៅជួលបន្ទប់ របស់ផ្ទះសំណាក់យីហោឡេ ស៊ីហ្វីស ស្ថិតនៅ
អគារលេខ២៥E ផ្លូវលេខ ៨១ ភូមិ៧ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ដើម្បីធ្វើសកម្មភាពជក់និង
ប្រើប្រាស់គ្រឿង ញៀនរួចមក នៅវេលា ម៉ោង ប្រមាណ១០ និង១០នាទីយប់ថ្ងៃទី០៩ ខែកក្កដា
ឆ្នាំ២០១៣ កម្លាំងនគរបាល ប្រឆាំង គ្រឿង ញៀនរបស់ ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី កម្លាំងនគរបាលមូលដ្ឋានចុះទៅឡោមព័ទ្ធ ហើយធ្វើការឆែកឆេរ និងឈាន ទៅដល់ ការឃាត់ខ្លួនជនសង្ស័យទាំងនេះយកទៅសួរនាំបន្ដទៀត ។

ប្រភពព័ត៌មាន ពីសមត្ថកិច្ចបានបន្ដទៀត ថា ក្រោយពីកម្លាំងសមត្ថកិច្ចចុះទៅឆែកឆេរ នៅក្នុង
បន្ទប់ចំនួន៤ របស់ផ្ទះសំណាក់បានរឹប អូសថ្នាំញៀន ចំនួន២កញ្ចប់តូច រួមទាំងទូរ ស័ព្ទស៊េរីទំ
នើបៗ ចំនួន៧គ្រឿង ផងដែរ ។

ទាក់ទងប្រតិបត្ដិការ នៃការចុះបង្ក្រាប កន្លែងប្រមូលម្ដុំប្រើប្រាស់ គ្រឿងញៀនខាងលើនេះ នាយ
ការិយាល័យប្រឆាំងការសំអាត ប្រាក់នៃមន្ទីរប្រឆាំង គ្រឿងញៀន ក្រសួង មហាផ្ទៃ លោកសាន
វុទ្ធី ដែលដឹកនាំ កម្លាំង សមត្ថកិច្ចចុះបង្ក្រាបនោះ បានប្រាប់មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិល តាម
ទូរស័ព្ទថា រហូតមក ដល់ រសៀល ថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១៣ ក្រុមក្មេងស្ទាវទាំង១០នាក់ ក្នុង
នោះស្រីពីរនាក់ ស្ថិតក្រោម ការ សាកសួរនៅ ឡើយ ពីបទប្រើប្រាស់គ្រឿងញៀន។ ដោយឡែក ម្ចាស់ផ្ទះសំណាក់ដែលត្រូវបានសមត្ថកិច្ច មូលដ្ឋានប្រាប់ថា មានឈ្មោះផៃ គន្ធី ភេទ ស្រី អាយុ
៣៣ឆ្នាំ លោកសាន វុទ្ធី បានបញ្ជាក់ ថា សមត្ថកិច្ច របស់លោក ដោយមានការឯក ភាពពីព្រះរាជ
អាជ្ញា បានកោះហៅមកសួរនាំ ចំពោះការបើកអាជីវកម្មផ្ទះសំណាក់ហើយ ក្រោយពីគាត់បង្ហាញ
ឯកសារផ្លូវច្បាប់ត្រឹមត្រូវហើយនោះ សមត្ថកិច្ចរបស់លោកនឹង សម្រេចអនុញ្ញាតឱ្យត្រឡប់ទៅ
វិញ។

យ៉ាងណាក៏ ដោយ ម្ចាស់ផ្ទះសំណាក់រូប នេះ ត្រូវបានលោកសាន វុទ្ធី អំពាវនាវនិង ជំរុញឱ្យ
មានការយក ចិត្ដទុកដាក់ នៅពេល ជួលបន្ទប់ឱ្យភ្ញៀវស្នាក់នៅ ចៀសវាងមាន ជនល្មើសមក
ជួល ដើម្បីធ្វើសកម្មភាព ល្មើស ច្បាប់ផ្សេងៗ ដូចជាការប្រើប្រាស់ និងចែក ចាយគ្រឿងញៀន
ជាដើម ។

យ៉ាងណាក៏ដោយ ក្រុមក្មេងស្ទាវទាំង១០ នាក់ ដែលចូលចិត្ដដើរលេងនិងភ្លេចការរៀន សូត្រ
នោះ ស្ថិត ក្រោមការសាកសួរពីសមត្ថ កិច្ចជុំវិញសកម្មភាព ប្រើប្រាស់ថ្នាំញៀននៅ ក្នុងបន្ទប់
ផ្ទះសំណាក់ខាងលើនេះ ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល