ចិន៖ ទារកស្រីទើបកើតម្នាក់ ត្រូវបានម្តាយដែលជានិស្សិត នៅក្នុងសាកលវិទ្យាល័យ Linyi University នៅក្នុងខេត្ត Shandong ភាគខាងកើត នៃប្រទេសចិន បោះចោលទៅក្នុងលូបង្គន់ របស់សាលារៀន ប៉ុន្តែត្រូវបានកម្លាំងពន្លត់អគ្គិភ័យ ជួយសង្គ្រោះទាន់ពេលវេលា ។

ប៉ូលីសបាននិយាយថា ទារកស្រីដែលគេសង្ស័យថា ត្រូវបានម្តាយយកទៅបោះចោល នៅក្នុងលូបង្គន់នោះ មានសំណាងណាស់ ដែលត្រូវបានគេ រកឃើញ នៅពេលដែលសិស្សម្នាក់ បានឮសម្លែងយំ ចេញពីបំពង់លូ មានទំហំ២០សង់ទីម៉ែត្រ ដាក់លយចេញមកក្រៅ បន្ទប់ទឹក ។

ក្រុមពន្លត់អគ្គិភ័យ ត្រូវបានគេទូរស័ព្ទហៅ ដើម្បីមកជួយធ្វើអន្តរាគមន៍ ហើយទីបំផុតទារកនោះ ក៏ត្រូវបានគេរកឃើញថា បានជាប់នៅនឹងកន្លែង តូចចង្អៀត ក្នុងលូមួយនៅចន្លោះ ជាន់ទី៣ និងជាន់ទី៤របស់ សាកលវិទ្យាល័យ Linyi University ។

អ្នកនាំពាក្យរបស់ កងពលតូចពន្លត់អគ្គីភ័យ លោក Tao Fang បាននិយាយថា កងពន្លត់អគ្គីភ័យបានប្រើ រណារអារថ្មកាត់បំពុង លូហើយរុញទារក នោះឡើង ទៅជាន់ទី៤ ហើយក្មេងត្រូវបានគេជួយសង្គ្រោះ ឲ្យផុតពីគ្រោះថ្នាក់ និងបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យ និងព្យាបាល។ ប៉ូលិសបានកំពុង ធ្វើការស្រាវជ្រាវតាម ដានរកម្តាយរបស់ទារកស្រីនោះ ប៉ុន្តែនៅមិនទានបាន ធ្វើការសម្រេចចិត្តថា តើគួរដាក់ពាក្យបណ្តឹង ឬយ៉ាងណានៅឡើយទេ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល