CamNews

បុ​រស​សម្បូរ​ទ្រព្យ​ណាត់ នី មុនីនាថ ទៅ​ដើរ​លេង និង​ញុំា​បាយ​មួយ​ពេល ឲ្យ​តម្លៃ​រាប់​ម៉ឺន

ភ្នំពេញៈ តារាទឹកភ្នែកពូកែ សម្រក់ទឹកភ្នែកស្ទើរតែក្សោះខ្លួន កញ្ញា នី មុនីនាថ ថ្មីៗនេះមានព័ត៌មាន
ថ្មី ស្រឡាងមួយទៀត បានបង្ហើបប្រាប់ឲ្យដឹងថា ពេលនេះនាងហាក់មានកូដខ្លាំងណាស់ ទាំងការ
ងារនិងរឿងស្នេហាមានបុរសជាច្រើន តាមប្រលោមសុំស្នេហ៍ នាងមិនដាច់រហូតដល់មាន បុរស
សម្បូរទ្រព្យស្តុកម្នាក់ចេញមុខ ណាត់នាងញុំាបាយតែពីរនាក់ស្ងាត់ៗ ។

ស្រីស្រស់សំឡេងទន់ភ្លន់សម្បូរមន្តស្នេហ៍ កញ្ញា នី មុនីនាថ ត្រូវបានគេរំពឹងទុកថា នាងអាចក្លាយ
ជា តារាសម្តែងស្រីដែលល្បីឈ្មោះ ខ្លាំងបន្ទាប់ពីបាត់វត្តមាន កញ្ញា សារាយ សក្ខណា ពីសង្វៀន
សិល្បៈនោះ ត្រូវបានប្រភពពីអ្នកនៅជិតខ្លួន បង្ហើបប្រាប់ឲ្យដឹងថាគ្រាន់តែ ពេលនេះសន្ទុះនៃការងារ
របស់អា នាថ រវល់រកពេលដកដង្ហើមគ្មានផង អ្នកដឹកនាំ រឿងច្រើនណាស់ ទាក់ទងនាងឲ្យថតរឿង
ជាបន្តបន្ទាប់តែនាងបានទទួលខ្លះ មិនបានទទួលខ្លះ ចុះទម្រាំតែ កញ្ញា សក្ខណា ឈប់ពីសិល្បៈទាំង
ស្រុងទៀត តើនាងមានការមមាញឹកយ៉ាងណាទៅ ព្រោះថាអ្នកដឹកនាំរឿងជាច្រើន បា្រកដជាសម្រុក
ហៅនាងឲ្យដើរជាតួឯក ស្ទើរគ្រប់រឿងហើយមើលទៅ។

ចំពោះរាសីតារាទឹកភ្នែករូបនេះ ក្រៅពីការងារនាងក៏មាន មន្តស្នេហ៍រាយដាក់ បុរសសម្បូរទ្រព្យ មិន
តិចនាក់ទេ ដែលតម្រង់ជួរតាមសុំស្នេហ៍នាង ដោយមានអ្នកខ្លះចង់ចូលស្តី ដណ្តឹងនាងទៅ តាមផ្លូវ
ច្បាប់អ្នកខ្លះ ចង់សេពគប់មើលចិត្តថ្លើមនាង ហើយក៏មានបុរសមួយចំនួនទៀត សុខចិត្តតាមណាត់
នាងញុំាបាយមិនឈប់ទាល់តែសោះ។ មិនតែប៉ុណ្ណោះនៅពេល នាងបដិសេធមិន ទទួលការណាត់
ដោយយកលេសថារវល់ការងារនោះ បុរសសម្បូរទ្រព្យ នោះសុខចិត្តចាយលុយ ទៅលើពេលវេលា
ដែល តារាស្រីរូបនេះខាតទៀតផង ដោយគេសុខចិត្តចាយលុយ រាប់ពាន់ដុល្លារ សំខាន់ឲ្យតែបាន
ស្រស់ស្រីទៅ ញុំាបាយបែបគូស្នេហ៍រ៉ូមែនទិកតែពីរនាក់ ។

បើតាមប្រភពពីអ្នកសិល្បៈ និយាយខ្សឹបខ្សៀវតៗគ្នា ពេលពិភពសិល្បៈថា នី មុនីនាថ កាន់តែវាយ
ឫកខ្ពស់ពេល បានល្បីគ្រាន់តែមានគេអ្នកធំ សម្បូរទ្រព្យម្នាក់ណាត់ញ៉ាំបាយនិងណាត់ទៅដើរលេង
ក្រៅប្រទេសជាមួយនាងតែចម្លើយ ដែលនាងផ្តល់ឲ្យគេនោះគឺទាមទារថ្លៃទៅបាយមួយពេល ទារ
តម្លៃខ្លួន ជិត១ម៉ឺនដុល្លារថ្លៃនាងខាត់ពេល ជាមួយការងារសិល្បៈ ហើយសម្រាប់ការណាត់ចេញ ទៅ
ដើរលេងនោះគឺនាងទាមទារតម្លៃខ្លួនចេញ ទៅតាមពេលវេលាក្នុងការ ទៅហើយត្រូវចាំបាច់ធានា
ម្តាយរបស់នាងទៅដែរទើបនាង Ok ។

តែចំពោះព័ត៌មាននេះ ត្រូវបានម្តាយរបស់ កញ្ញា នី មុនីនាថចេញមុខច្រានចោល ភ្លាមដោយអ្នកស្រី
បញ្ចេញប្រតិកម្មយ៉ាងខ្លាំងថា “ខ្ញុំពិតជាឆ្ងល់ណាស់ថា តើហេតុអីបាន ជាគេចេះតែមានពាក្យចចាម
អារ៉ាម និយាយមិនល្អដាក់កូនខ្ញុំ មុនថាកូនខ្ញុំការថ្ងៃនេះថាកូនខ្ញុំ បែបនេះហើយថ្ងៃស្អែកគេ និយាយ
ថាម៉េចទៀតទៅ ចំពោះព័ត៌មាននេះកន្លងមក ក៏ធ្លាប់មានអ្នកសួរខ្ញុំដែរ បើសិនជាមានដូចគេ និយាយ
មែនមិនមែនអានាថ ខំធ្វើការទាំងយប់ថ្ងៃ មិនហ៊ានសម្រាក់ទេដើម្បីលុយ ហើយបើសិនជាគ្រាន់តែ
ទៅញុំាបាយហើយបាន លុយរាប់ពាន់ដុល្លារ ហើយទៅដើរលេង នៅក្រៅប្រទេស មានគេចេញលុយ
ឲ្យធានាខ្ញុំ ជាម្តាយទៅហើយ ឲ្យលុយរាប់ម៉ឺនទៀតវាពិតជារឿង ដែលអស្ចារ្យពេកហើយ ” ។

អ្នកស្រីប្រាប់ទៀតថា គ្មានអ្នកណាគេសម្បូរលុយ យកមកឲ្យយើងស្រួលៗ រាប់ម៉ឺនដុល្លារទេ ហើយ
តាំងពីកូនអ្នកស្រីចូលសិល្បៈ ក៏មិនធ្លាប់ជួបរឿងបែបនេះទេ “ខ្ញុំមិនប្រកាន់ទេចំពោះអ្នក ដែលមាន
មាត់ហើយ យកទៅនិយាយរឿងមិនពិតនោះ គ្រាន់តែខ្ញុំចង់ផ្តាំផ្ញើរថា និយាយតែរឿងពិតទៅ ព្រោះ
ថារឿងពិតឬមិនពិតមុនក្រោយគេ គង់តែដឹងវា គ្មានប្រយោជន៍អីទេ សម្រាប់អ្នកនិយាយនោះ ” ៕

ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល