ទូរទស្សន៍ជាតិរបស់រូស្ស៊ីបានចេញផ្សាយក្លីបវីដេអូមួយ ដែលត្រូវបានថតកាលពីថ្ងៃទី ៤កុម្ភៈ
ឆ្នាំ ២០១២ បានបង្ហាញថា កងកម្លាំងពិសេសរបស់រូស្ស៊ីបានសម្រុកចូលទៅក្នុងផ្ទះមួយនៅ
ក្រុង Odessa របស់ Ukraine និងបានចាប់ខ្លួនជនសង្ស័យទាក់ទិនទៅនឹងគម្រោងធ្វើឃាត
លោកនាយករដ្ឋមន្ដ្រី Putin ក្រោយការបោះឆ្នោតថ្ងៃទី ៤ មិនាខាងមុខ។
រូបថតជនសង្ស័យដែលមានគម្រោងធ្វើឃាតលោក Putin ក្រោយការបោះឆ្នោត ៤មិនា
ទូរទស្សន៍ជាតិរបស់រូស្ស៊ី Channel One បានរាយការណ៍ថា ជនសង្ស័យខាងលើត្រូវបានចាប់
ខ្លួននៅក្នុងក្រុង Odessa នៃប្រទេស Ukraine បន្ទាប់ពីពួកគេនៅមានជីវិតក្រោយការផ្ទុះមួយ
នៅខាងក្នុងផ្ទះមួយខ្នង។ ជនសង្ស័យទីបីបានស្លាប់នៅក្នុងការផ្ទុះនេះ។ ក្រុមមន្ដ្រីបានអោយ
ដឹងថា អ្នករស់នៅក្នុងផ្ទះនេះត្រូវបានបញ្ជាដោយមេដឹកនាំក្រុមប្រដាប់អាវុធ Chechnya
Doku Umarov អោយមកកាន់ Odessa ។
ជនសង្ស័យដំបូងត្រូវបានគេស្គាល់ថាមានឈ្មោះ Adam Osmayev។ នៅក្នុងក្លីបវីដេអូនេះ
ជនសង្ស័យត្រូវបានគេដោះសំលៀកបំពាក់ និងចងដៃទៅក្រោយ បន្ទាប់មកក៏ត្រូវបញ្ជូន
ទៅកាន់មន្ទីរឃុំឃាំង។
ទូរទស្សន៍ Channel One ថែមទាំងបានផ្សាយពីរូបថតរបស់ជនសង្ស័យដែលត្រូវបានគេ
ស្គាល់ថា Ilya Pyanzin ។ ជននេះបាននិយាយប្រាប់ក្រុមសមត្ថកិច្ចថា ពួកគេមានគម្រោង
វាយប្រហារទៅលើទីតាំងសំខាន់របស់ Moscow ហើយក្រោយមកនឹងវាយប្រហារសំដៅលើ
លោក Putin ។