ភ្នំពេញ៖ លិខិតមួយច្បាប់ របស់ចៅសង្កាត់វាលវង់ ខណ្ឌ ៧មករា ដោយមានចុះហត្ថលេខា
បោះត្រាឈ្មោះ និងត្រាសាលាសង្កាត់ឡើងក្រហមឆ្អៅផង ត្រូវបានគេបង្ហោះ នៅពេញលើ
បង្ហាញសង្គម ហេ្វសប៊ុក ហើយក៏ មាន អ្នក ជួយស៊ែរ បញ្ជូនមកឲ្យដើមអម្ពិល មើលផងដែរ។

ខ្លឹមសារនៅលើលិខិត របស់លោកស្រីចៅសង្កាត់ វាលវង់មានកម្មវត្ថុសំខាន់ បំផុតគឺសុំស្រា
បៀរ ២កេស ទឹកក្រូច២កេស ពីលោកឧកញ៉ា លោកលោក ស្រី សម្រាប់អបអរសាទរ ក្នុង
ឱកាសបុណ្យចូលឆ្នំាចិននាថ្ងៃខាងមុខ នេះ។ ក្នុងនោះលោកស្រី ចៅសង្កាត់ក៏បានបញ្ជាក់
ផងដែរ ពីគោល បំណង នៃការសុំស្រាបៀរនិង ទឹកក្រូចនេះ គឺសម្រាប់សាលាសង្កាត់រៀបចំ
ពិធី សំណេះសំណាលមួយ នៅស្នាក់ការសង្កាត់ជាមួយ ថ្នាក់ដឹកនំា និង បុគ្គលិក សង្កាត់។
អាស្រ័យដូចបានជម្រាបជូន ខាងលើសូមលោកឧកញ៉ា លោក លោកស្រី មេត្តាជួយសម្រួល
និងដោះ ស្រាយតាមសំណើខាងលើ ដោយ មនោសញ្ចេតនារាប់អានដ៏ខ្ពស់បំផុត។

អាជីវករនៅក្នុង សង្កាត់វាលវង់ មួយរូបដែលបើករកស៊ី នៅនឹងផ្ទះរៀងគ្រាន់បើដែរនោះ បាន
ប្រាប់ដើមអម្ពិលឲ្យដឹងថាការធ្វើលិខិត ស្នើសុំបែបនេះ របស់លោកស្រី ចៅសង្កាត់វាជាទំលាប់
ទៅហើយ មិនថាបុណ្យចូលឆ្នំាចិន ចូលឆ្នំាខ្មែរ បុណ្យភ្ជុំបិណ្ឌ ឬ បុណ្យអ៊ុំទូកនោះទេ ពេលខ្លះ
គ្រាន់និមន្តលោក ២អង្គសូត្រមន្តសោះ ក៏ដើរសុំទឹកក្រូច សុំស្រាបៀរគេដែរ គ្រាន់តែពេលខ្លះ
ឃើញ មានលិខិតសុំផ្លូវការ និងពេលខ្លះទូរស័ព្ទសុំឬ មកសុំដល់ផ្ទះ ដោយ ផ្ទាល់ តែប៉ុណ្ណោះ។
អាជីវករខាងលើបានបញ្ចេញទស្សនៈថា បើអាជីវករម្នាក់ សុំបានទឹកក្រូច ២កេសស្រាបៀរ ២
កេស ម៉្លេះម៉ាសង្កាត់វាលវង់ ទំាង មូល ដែលសុទ្ធតែ ជាផ្ទះរកស៊ី ទីស្នាក់ការសាលាសង្កាត់ ទំាំង
មូលមិនដឹងថាដាក់ស្រាបៀរ ដាក់ទឹកក្រូចដែលបានមកពី ស្មុំគេអស់ដែរឬ អត់នោះ ទេ។

ពាក់ព័ន្ធទៅនិង លិខិតខាងលើនេះ នៅថ្ងៃទី ៣០ ខែមករា ឆ្នំា ២០១៣នេះ អ្នកស្រី កែវ សាកល
ចៅសង្កាត់វាលវង់បានប្រាប់ដើមអម្ពិល តាមទូរស័ព្ទ ឲ្យ ដឹងថា អ្នកស្រីពិតជាបានចេញលិខិត
ខាងលើនេះ ពិតប្រាកដមែនដើម្បីស្នើសុំ ការឧបត្ថម្ភពី ក្រុមហ៊ុន ពាណិជ្ជករ អាជីវករ នៅក្នុង
មូលដ្ឋាន សម្រាប់យកមករៀបចំ ពិធីហូបចុកជួបជុំមន្ត្រីនៅក្នុងមូលដ្ឋាន ដែលជាទំលាប់អ្នកស្រី
តែងតែធ្វើជារៀងរាល់ឆ្នំាំ ។ ចំណែកឯការចេញ លិខិតជាផ្លូវ ការបែបនេះ ដោយសារតែក្រុមហ៊ុន
មួយចំនួនដែលឧបត្ថម្ភ ត្រូវការលិខិតដើម្បីរាយការណ៍ទៅមេ ឬក៏ដាក់ក្នុងបញ្ជីរបស់ក្រុមហ៊ុនគេ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល