ភ្នំពេញៈ យុវជនពីរនាក់ក្នុង ចំណោមបីនាក់ ត្រូវបានប្រជាពលរដ្ឋ ស្វាគមន៌ម្នាក់មួយដៃ ម្នាក់មួយជើងយ៉ាងចាស់ដៃ ខណៈពេល ព្យាយាមឆក់ខ្សែក ផ្លាកទីនដែលមាន ទំងន់៥ជី ពីស្រ្តីវ័យកណ្តាលម្នាក់ដែលកំពុងជិះម៉ូតូ តាមដងផ្លូវ។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង៨ យប់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៥ តាមបណ្តោយផ្លូវ លេខ៤៧ មុខមន្ទីរពេទ្យជប៉ុន ស្ថិតក្នុង សង្កាត់ស្រះចក ខណ្ឌដូនពេញ។

បើតាមសំដីស្ត្រីរងគ្រោះបានប្រាប់ថា មុនពេលកើតហេតុកើតហេតុ ខ្លួនកំពុងជិះម៉ូតូពីរនាក់ ក្មួយស្រីតាមផ្លូវលេខ៤៧ លុះជិះមកដល់មុខមន្ទីរពេទ្យជប៉ុន ក៏មានជនសង្ស័យចំនួន៣នាក់ ជិះម៉ូតូ២គ្រឿង មាន Nex នឹង Honda Move បានធ្វើសកម្មភាព ឆក់ខ្សែក ពីគាត់ ហើយភ្លាមៗនោះគាត់បានស្រែកថាចោរៗ ធ្វើអោយប្រជាពលរដ្ឋ ដែលរស់នៅក្បែរនោះ ជួយដេញចាប់បានពីរនាក់ និងវាយយ៉ាងចាស់ដៃ ទៅលើជនសង្ស័យ ទាំងពីរនាក់នោះមុន ពេលកម្លាំងប៉ូលីស និងកម្លាំងប៉េអឹម ចុះទៅដល់ តែអ្វីដែលសោកស្តាយសំរាប់ ជនរងគ្រោះនោះគឺ ក្នុងចំនោមជនសង្ស័យ ទាំងបីនាក់នោះម្នាកលដែលរត់រួចបាននាំយកខ្សែក ដែលឆក់បានរត់ទៅជាមួយបាត់ ៕

បច្ចុប្បន្នជនសង្ស័យ ដែលចាប់បានទាំងពីរនាក់នោះ ត្រូវបានកម្លាំងប៉ុស្តិ៍ស្រះចកបញ្ជួនបន្ត ទៅកាន់អធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ដើម្បីរៀបចំឯកសារបន្ត ទៅតុលាការទៀត៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល