ព័ត៌មានជាតិ ៖ នាវេលាម៉ោងប្រមាណជាង ១ និង ៣០ នាទីរសៀលមុននេះ មានគ្រោះអគ្គី
ភ័យមួយបានកើតឡើង នៅក្នុងបន្ទប់ខារ៉ាអូខេ បូកគោ ដែលមានទីតាំងនៅតាមបណ្តោយ
មហាវិថី ម៉ៅសេទុង កែងនឹងផ្លូវលេខ ៩៥ ចម្ងាយប្រមាណជាង ៣០ ម៉ែត្រ ខាងលិចស្ថានីយ៍
ប្រេងឥន្ទនៈ តេលា។

មិនយូរប៉ុន្មានក្រោយពីមានហេតុការណ៍កើតឡើង គេក៏ឃើញមានអន្តរាគមន៍ ពីសំណាក់ក្រុមភ្នាក់
ងារពន្លត់អគ្គីភ័យ ហើយអគ្គីភ័យនេះ ក៏ត្រូវបានគ្រប់គ្រងទាំងស្រុង មុននឹងមានការឆេះរាលដាលទៅ
កន្លែងដទៃ ។

គួររំឭកផងដែរថា អគ្គីភ័យលើកនេះ បានកើតឡើងទៅលើខារ៉ាអូខេ បូកគោ ដែលទីនេះផ្ទាល់គឺ
ជាអតីតរោងភាពយន្តបូកគោ។ ដោយឡែក ស្ថានភាពនៃការខូចខាតរបស់បន្ទប់ការ៉ាអូខេ ក្រោយ
ពីកើតមានឡើងនូវគ្រោះអគ្គីភ័យមួយនេះ មិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយ ស្របពេល
ដែលភ្នាក់ងារសមត្តកិច្ចកំពុងតែធ្វើការស្រាវជ្រាវ។

ទោះជាយ៉ាងណាក៏ដោយ សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា គ្រោះថា្នក់នេះ កើតឡើងដោយ
សារការទុស្សេខ្សែភ្លើង៕

ដោយ ៖ រិទ្ធី