CamNews

ចាប់ខ្លួននិស្សិតឆ្នាំទី៣ រកស៊ីកត់កន្ទុយ លេខ

ភ្នំពេញ ៖ និស្សិតឆ្នាំទី៣ នៅសាកលវិទ្យា ល័យបញ្ញាសាស្ដ្រម្នាក់ ត្រូវបាននគរបាល មូលដ្ឋានប៉ុស្ដិ៍ភ្នំពេញថ្មី ខណ្ឌសែនសុខ ឃាត់ ខ្លួន ជាប់ពាក់ព័ន្ធទៅនឹងសកម្មភាពបើកល្បែង ស៊ីសងខុសច្បាប់ គឺកត់កន្ទុយលេខ (ឆ្នោត វៀតណាម) ។

ការឃាត់ខ្លួននិស្សិតរូបនេះ បានធ្វើឡើង កាលពីវេលាម៉ោង៤និង១០នាទីរសៀលថ្ងៃ ទី២៦ ខែតុលា ឆ្នាំ២០១៤ ស្ថិតនៅតាមដង ផ្លូវបេតុង ក្បែររបងវត្ដសំរោងអណ្ដែត ក្នុង ភូមិច្រេះ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

មន្ដ្រីនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ បានឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន ពីបទបើកល្បែង ខុសច្បាប់ខាងលើនេះឈ្មោះ ប៊ុនថា សុវណ្ណី អាយុ២៣ឆ្នាំ ជានិស្សិតឆ្នាំទី៣ នៅសាកលវិទ្យាល័យបញ្ញាសាស្ដ្រ បច្ចុប្បន្ន ស្នាក់នៅផ្ទះជួល ភូមិផ្សារទឹកថ្លា សង្កាត់ទឹក ថ្លា ខណ្ឌសែនសុខ និងមានស្រុកកំណើតនៅ ភូមិអង្គរកា ឃុំអង្គរកា ស្រុកបាទី ខេត្ដតា កែវ ។

តាមការបញ្ជាក់ពីសមត្ថកិច្ចដដែលក្រោយ ការឃាត់ខ្លួនកម្លាំងសមត្ថកិច្ចបានដកហូតម៉ូតូ ម៉ាកឃ្លីក ពណ៌ក្រហម មួយគ្រឿង ក្រដាស កត់ឆ្នោតមួយដុំនិងប្រាក់មួយចំនួនផងដែរ ។

បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានឃុំ ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរ បាលខណ្ឌសែនសុខ ដើម្បីចាត់ការបន្ដតាម ផ្លូវច្បាប់៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល