អង់គ្លេស៖ តាមសេចក្ដីរាយការណ៍របស់ពត៌មានក្រុង London បានអោយដឹងថា ដោយ
សារតែអាកាសធាតុ មានភាពប្រក្រតីឡើងវិញ ព្រមទាំងនឹងមានការប្រកួត កីឡាអូឡាំពិក
២០១២ផង ដូច្នេះមានប្រជាជនរាប់លាននាក់ មកពីជុំវិញពិភពលោក បាននាំគ្នាធ្វើដំណើរ
ទៅលំហែរកំសាន្ដនៅឯមាត់សមុទ្រយ៉ាងច្រើនកុះករ។

គួររំឭកផងដែរថា កាលពីដើមខែ ឧសភា និងខែមិថុនា ប្រទេសអង់គ្លេស មានកំណើនសីតុ
ណ្ហភាពក្ដៅខ្លាំងបំផុត។ ប៉ុន្ដែពេលនេះ បើតាមការអោយដឹង ពីការព្យាករណ៍ផ្នែកអាកាស
ធាតុបានអោយដឹងថា សីតុណ្ហភាពពេលនេះគឺចុះដល់ ៣០.៤ អង្សារសេហើយ។ ស្ថេរភាព
នៃអាកាសធាតុនេះហើយ បានជំរុញអោយមនុស្ស ជាពិសេសនារីស្អាតៗ នាំគ្នាធ្វើដំណើរ
ទៅកាន់មាត់សមុទ្រ។

បើតាមការអោយដឹងពីក្រសួងទេសចរណ៍អង់គ្លេស បានអោយដឹងថា ក្នុងរយៈពេលប៉ុន្មាន
ថ្ងៃមុនការប្រកួតកីឡាអូឡាំពិកនេះ គឺកំណើនភ្ងៀវទេសចរណ៍មានការកើនឡើងគួរអោយ
គាត់សម្គាល់។ ពោលគឺថា ភ្ងៀវដ៏ច្រើនសន្ទឹកសន្ទាប់នោះ គឺភាគច្រើនជាភ្ងៀវដែលមកចូល
រួមប្រកួតកីឡាអូឡាំពិកឆ្នាំ ២០១២ ។

តាមប្រភពដដែលបានអោយដឹងថា តំបន់មាត់សមុទ្រដែលមានភ្ងៀវទេសចរណ៍ច្រើនជាង
គេ គឺមាត់សមុទ្រ South Crnwall Porthcurno ស្ថិតនៅប៉ែកខាងត្រូងនៃចក្រភពអង់គ្លេស។
ភ្ងៀវរាប់លាននាក់ បានមកប្រមូលផ្ដុំគ្នា យ៉ាងច្រើនកុះករ អ្នកខ្លះងូតទឹកលេង អ្នកខ្លះអង្គុយ
ជជែកគ្នាលេង ពីការប្រកួតកីឡាអូឡាំពិក ដែលនឹងបើកការប្រកួត នៅថ្ងៃទី ២៧ ខាងមុខ
នេះ៕

ដោយ៖ សារិន
ប្រភព៖ dailymial