ភ្នំពេញៈ កម្លាំងនគរបាល ការិយាល័យ ប្រឆាំងការជួញដូរ មនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដឹកនាំដោយដំណាង អយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០១៥ បានបើកប្រតិបត្តិការ ចុះបង្ក្រាប់ករណីសញ្ចារកម្ម នៅក្នុងហាងកាហ្វេ មួយកន្លែង ដែលលួចបង្កសេវាបម្រើផ្លូវភេទ ស្ថិតនៅផ្ទះលេខ ៥៦ ផ្លូវ ២២៣ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។

លោក កែវ ធា នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងអនីតិជន បានបញ្ជាក់ថា ប្រតិបត្តិការខាងលើ កម្លាំងរបស់លោកបានធ្វើការឃាត់ខ្លួនជនល្មើសម្នាក់ ដែលជាថៅកែហាង ឈ្មោះ សុខ ស្រីល័ក្ខ អាយុ៣៣ឆ្នាំ ហើយក្នុងនោះ រកឃើញនារីបម្រើសេវាផ្លូវភេទ២នាក់ អាយុ១៩ឆ្នាំដូចគ្នា។

លោកបានបញ្ជាក់បន្ថែមទៀតថា ក្រោយឃាត់ល្លួន ជនល្មើសត្រូវបានបញ្ជូនទៅតុលាការ ដើម្បីដោះស្រាយតាមច្បាប់ រីឯនារីរងគ្រោះ ត្រូវបានសមត្ថកិច្ចបញ្ជូន ទៅមន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ។

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល