CamNews

ជិន ស្រីនុត ស្ងាត់ៗ​ត្រូវ​គេ​សង្ស័យ​ថា លួច​មាន​ចំណង​ស្នេហ៍​ជាមួយ​ថៅកែ ប៊ីក​មែន

ភ្នំពេញ៖ តារាចម្រៀងស្រី វ័យក្មេងរបស់ផលិតកម្ម Diamond Music កញ្ញា ជិន លីនី ហៅស្រីនុត
មុននេះបន្តិច គេបានឃើញនាង បណ្តើរគ្នាជាមួយបុរសម្នាក់ ដែលមានមាឌធំ ដំបងខ្ពស់ស្រឡះ
ជិះឡានម៉ាក Range rover ព័ណ៌ខ្មៅបណ្តើរគ្នាចុះពីលើរថយន្ត ទាំងរូបភាពស្និទ្ធស្នាលជាមួយគ្នា។
ប្រភពបាននិយាយទៀតថា បើតាមការសង្កេត មើលពីសកម្មភាព រវាងអ្នកទាំងពីរ (ជិន ស្រីនុត និង
បុរសម្នាក់នេះ) ហាក់ដូចជាមនុស្ស ដែលធ្លាប់ស្គាល់គ្នា និងមានទំនាក់ទំនងជាមួយគ្នា កាលពីមុន
មក បន្ទាប់ពីនាងបាន កាត់ផ្តាច់ស្នេហេ៍ ជាមួយបុរសម្នាក់ កាលពីអំឡុងនាង នៅធ្វើការរោងចក្រ
ដេរស្បែកជើង ម្តុំអូបែកក្អមមកម្ល៉េះ។

ជុំវិញព័ត៌មានខាងលើនេះដែរ នៅរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៣ នេះ កញ្ញា ជិន ស្រីនុត បាន
និយាយប្រាប់ឲ្យដឹងថា "បងឯងពូកែដឹងម្លេះ? ចុះបើខ្ញុំជិះRange rover ជិះទៅថី? ខ្ញុំជិះជាមួយអ្នក
ការងារហ្នឹងណា! អូដឹងទៀត? បងពូកែណាស់! បងឯងចង់ប្រម៉ាញ់ខ្ញុំ អ្ហ...?"។

ទោះបីជាយ៉ាងណាក្តី កញ្ញា ជិន លីនី បាននិយាយ ដោយសារភាពថា "ពិតជាត្រឹមត្រូវ ខ្ញុំជិះជាមួយ
គាត់មែន។ ប៉ុន្តែគាត់មិនមែន ត្រូវជាយ៉ាងម៉េចជាមួយខ្ញុំទេ.. គឺគ្រាន់តែជូនខ្ញុំ ទៅផ្ទះធម្មតាទេ ! អូ
ឥឡូវ ខ្ញុំនិយាយហ្នង គាត់អត់មាន ទំនាក់ទំនងអីជាមួយខ្ញុំទេ គឺគាត់ជាថៅកែ ប៊ីកមែន .. អត់មាន
ទំនាក់ទំនងអីទេ គឺធម្មតាៗ ហ្នឹង"។

យ៉ាងណាក្តី កញ្ញា ជិន ស្រីនុត បានសូមបញ្ឈប់ការសាកសួរត្រឹមប៉ុណ្ណឹងសិនដោយអះអាងថា នាង
ជាប់រវល់បន្តិច.. ហើយក៏បានបិទផ្តាច់ទូរស័ព្ទតែម្តង។
រយៈពេលនៃការ ចូលខ្លួនប្រឡូក ក្នុងវិស័យសិល្បៈជាង ២ឆ្នាំមកនេះ តារាស្រីរាងតូចច្រឡឹង សាច់
សម៉ដ្ឋរលោង កញ្ញា ជិន ស្រីនុត ទទួលបានការគាំទ្រ និងមានប្រជាប្រិយភាព មិនចាញ់តារាជើង
ចាស់ប៉ុន្មានទេ។ ខណៈដែលកេរ្តិ៍ឈ្មោះ កំពុងតែបោះ ជំហានទៅដើរទៅមុខ ជាបណ្តើៗ គេក៏បាន
ដឹងថា តារាស្រីរូបនេះ ក៏កំពុងមាន បុរសៗជាច្រើន តាមសម្លឹង ចង់បាននាងយក មកធ្វើជាគូគ្រង
ទៅថ្ងៃអនាគតផងដែរ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល