ខេត្តបន្ទាយមានជ័យ៖ នគរបាលក្រុងសិរីសោភ័ណ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៣
បានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ នៅភូមិអូអំបិល សង្កាត់អូអំបិល ក្រុងសិរីសោភ័ណ
ខេត្តបន្ទាយមានជ័យ ក្រោយរកឃើញថា បានធ្វើសកម្មភាព ល្បួងក្មេងស្រីពីនាក់ ទៅរំលោភ
បានសម្រេចនិងដោះយកក្រវិលទម្ងន់៣ហ៊ុន ពីក្មេងស្រីម្នាក់ទៀតរួចគេចខ្លួនបាត់មួយរយៈ។

លោក ស៊ីវ សុជាតិ អធិការនគរបាល ក្រុងសិរីសោភ័ណ បានឲ្យដឹង នៅថ្ងៃទី២២ ខែកក្កដា
ឆ្នាំ២០១៣ នេះថា ជនសង្ស័យមានឈ្មោះ វ៉ាន់ រី ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅសង្កាត់ស្ល
កា្រម ក្រុង/ខេត្តសៀមរាប មានទីលំនៅ និងមុខរបរមិនពិតប្រាកដ។

លោកអធិការ បានបន្តថា មុខឃាត់ខ្លួន កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០១៣ កន្លងទៅ
ជនសង្ស័យបាន ធ្វើសកម្មភាព ល្បួងក្មេងស្រីតូចៗ អាយុ១០ ចំនួន ២នាក់ ពីសាលាបឋម
សិក្សាព្រះពន្លា ក្រោមលេសថា នា ទៅទៅបើកសៀវភៅ ដោយអះអាងថា ខ្លួនជាគ្រួបង្រៀន
ជនសង្ស័យ បាននាំក្មេងស្រីទាំង ២នាក់ ជិះម៉ូតូទៅលើ ភ្នំស្វាយ រួចរំលោកក្មេសស្រីម្នាក់បាន
សម្រេច តែក្មេងស្រីម្នាក់ទៀត មិនបានរំលោភទេ គឺជនសង្ស័យ លួងលោម ដោះយកក្រវិល
មាស ៣ហ៊ុន។

លោក ស៊ីវ សុជាតិ បានបន្តថា ក្រោយពីមានពាក្យបណ្តឹង ពីអាណាព្យាបាល របស់ក្មេងស្រី
រងគ្រោះ កម្លាំង នគរបាលក្រុងសិរីសោភ័ណ បានបើកការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់
ទើបឈានដល់ការចាប់ខ្លួន ជន សង្ស័យបានសម្រេច និងបញ្ជូនទៅតុលាការ ចាត់ការតាម
ច្បាប់តែម្តង៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល