ការរៀនភាសា និងអក្សារបរទេសគឺជាការលំបាក ប៉ុន្ដែក្នុងចំណោមភាសា និងអក្សារទាំងអស់
ក្នុងពិភពលោក មានភាសាមួយចំនួនដែលសិស្សបរទេសត្រូវឈឺក្បាល ឬត្រូវប្រើរបស់តាង
ដើម្បីអាចចងចាំ។
អ្នកស្រាវជ្រាវមួយចំនួនបានបង្ហាញអោយដឹងថា អក្សរដែលមានលក្ខណៈនៃវេយ្យាករណ៍
និងរចនាសម្ព័ន្ធដូចទៅនឹងភាសាកំណើត គឺតែងមានភាពងាយស្រួលក្នុងការចាប់យក
សម្រាប់អ្នករៀន។ ជាក់ស្ដែង ពុំមានភាសា និងអក្សរណាមួយស្រួលរៀននោះទេ ប៉ុន្ដែភាសា
ខាងក្រោមត្រូវបានគេវាយតម្លៃថា ពិបាករៀនបំផុតក្នុងពិភពលោក។
១/ ភាសាអារ៉ាប់
ភាសាអារ៉ាប់ត្រូវបានគេវាយតម្លៃថាជាភាសាមួយដែលពិបាករៀនបំផុត ដោយសារតែវាមិន
មានចំណុចប្រហាក់ប្រហែលគ្នានឹងភាសាដទៃ។ អក្សររបស់ភាសានេះប្រើប្រាស់ស្រះតិច
និងពិបាកក្នុងការអាន និងបញ្ចេញសម្លេង។
១/ ភាសាចិន
នេះគឺជាភាសាដែលមានអក្សរច្រើន និងសម្លេងច្រើន ហើយអត្ថន័យរបស់ពាក្យមួយនឹងត្រូវ
ផ្លាស់ប្ដូរនៅពេលគេលើកដាក់សម្លេង។ ក្រៅពីនេះ សញ្ញារាប់ពាន់ និងវិធីសរសេរទៅតាម
ប្រព័ន្ធមួយដ៏ស្មុគស្មាញ ក៏ធ្វើអោយការសិក្សាភាសានេះមានការលំបាកច្រើនផងដែរ។
ភាសាជប៉ុន
ដូចទៅនឹងភាសាចិន អ្នករៀនភាសាជប៉ុនត្រូវតែចងចាំសញ្ញារាប់ពាន់ ជាងនេះទៅទៀត
ប្រព័ន្ធទាំង ៣ ផ្សេងគ្នា ស្ដីពីការសរសេរ និងប្រព័ន្ធសញ្ញាសម្លេងចំនួន ២ ក៏ជាឧបសគ្គធំ
ចំពោះអ្នកចង់រៀនភាសានេះ។
៤/ ភាសាកូរ៉េខាងត្បូង
មានរចនាសម្ព័ន្ធឃ្លោងឃ្លា និងលំដាប់ពាក្យផ្សេងៗគ្នា រួមជាមួយនឹងការបែងចែងកិរិយាស័ព្ទ
នៃភាសានេះ បានធ្វើអោយការសិក្សាកាន់តែលំបាកសម្រាប់អ្នកដែលមានវប្បធម៌ផ្សេង។
អក្សររបស់កូរ៉េខាងត្បូងនេះក៏ពឹងផ្អែកច្រើនទៅលើសញ្ញានៃអក្សររបស់ចិន។
៥/ ភាសាហុងហ្គារី
មិនមែនជាការចម្លែកនោះទេ ដែលភាសានេះត្រូវបានវាយតម្លៃថាពិបាករៀន។ ភាសានេះ
ត្រូវបានបែងចែកជាភេទញី ឈ្មោល និងកណ្ដាល(មិនមែនញី និងមិនមែនឈ្មោល) រួមជា
មួយនឹងការបែងចែកកិរិយាស័ព្ទទៅជា ៧ប្រភេទ វាគឺជាភាសាមួយក្នុងចំណោមភាសាដ៏
តិចតូចដែលពុំមានអ្នកណាដឹងពីប្រភពច្បាស់លាស់របស់វា។ ភាសាហុងហ្គារី មិនមាន
ទាក់ទឹនទៅនឹងភាសាមូលដ្ឋានណាមួយរបស់ឡាតាំង(បារាំង,អេស្ប៉ាញ, អ៊ីតាលី)៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ Zing