ដំណឹងដែលអ្នកប្រើប្រាស់សមិទ្ធិផលរបស់ Apple ទន្ទឹងរង់ចាំបំផុតនៅក្នុងរយៈកាលកន្លង
មក ទីបំផុតបានចេញជាផ្លូវការហើយ។ កាលពីថ្ងៃម្សិលម៉ិញ Apple បានធ្វើការប្រកាសជា
ផ្លូវការមួយស្តីអំពីពេលវេលានិងទីតាំងដាក់បង្ហាញវត្តមានសមិទ្ធិផលថ្មីរបស់ខ្លួន ដែលនឹង
ធ្វើឡើងនៅវេលាម៉ោង ១០ ព្រឹកថ្ងៃទី ៧ ខែមីនា ខាងមុខនេះ( ម៉ោងក្នុងតំបន់) ដែលត្រូវ
នឹងម៉ោង ១ យប់ថ្ងៃទី ៨ មីនាម៉ោងក្នុងប្រទេសកម្ពុជា។ សំបុត្រអញ្ជើញចូលរួមក្នុងកម្មវិធី
ព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះក៏ត្រូវបាន Apple ធ្វើការចែកចាយរួចរាល់ផងដែរ ចំណែកទី
តាំងនឹងប្រារព្ធធ្វើឡើងនៅឯ Yerba Buena Center for the Arts ក្នុងទីក្រុង San Francisco
ប្រទេសអាមេរិក។ ហើយថ្វីត្បិតតែពួកគេមិនបានបញ្ជាក់ថានឹងធ្វើការឧទ្ទេសនាមបង្ហាញ
នូវសមិទ្ធិផលអ្វី ប៉ុន្តែបើមើលលើរូបភាពដែលដាក់បង្ហាញនោះគេអាចដឹងបានភា្លមថាគឺជា
សមិទ្ធិផលឧបករណ៍ Tablet iPad ជំនាន់ថ្មីដែលអាចជា iPad 3, iPad HD រឺក៏ iPad 2S ...។
ក៏ដូចការឧទ្ទេសនាមបង្ហាញវត្តមានសព្វមួយដងនាពេលកន្លងមកផងដែរ សំបុត្រអញ្ជើញ
របស់ Apple តែងតែមានផ្ទុកមកជាមួយនូវឯកសារពត៌មានជាច្រើន។ "something you
really have to see" នៅក្នុងរូបភាពបានឆ្លុះបង្ហាញអោយឃើញកាន់តែច្បាស់ គឺ Apple ចង់
ផ្តោតទៅលើ iPad នេះតែម្តង ប៉ុន្តែក៏អាចបង្ហាញទៅដល់ Apple tivi ដែលជាសមិទ្ធិផលមួយ
ធ្លាប់បាន Apple សន្យាថានឹងនាំមកជូនអ្នកប្រើប្រាស់នៅក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ
ផងដែរ។ Apple TV (iTV) ជំនាន់ថ្មីគឺជាឧបករណ៍ទូរទស្សន៍មួយជាមួយអេក្រង់មានទំហំដ៏
ធំនិងអាចបញ្ជារបានដោយ Siri, ប្រើប្រាស់ iPhone, iPad សំរាប់ remote ជាដើម។
ចំណែក "And touch" វិញ ក៏ប្រហែលជា Apple ចង់បង្ហាញថា iPad ថ្មីនេះនឹងដាក់ជំនួសមក
វិញនូវ Sensor ជា Touch screen រឺក៏មុខងារ Touch screen ណាមួយជំនួសអោយប៊ូតុង
Home ដែលធ្លាប់តែមាននៅលើឧបករណ៍របស់ខ្លួនផងដែរ។
ដោយឡែកចំពោះពត៌មានស្តីអំពី iPad ជំនាន់ថ្មីនេះគឺបានផ្តោតការយកចិត្តទុកសំខាន់លើ
អេក្រង់មាន resolution រហូតដល់ ២០៤៨x ១៥៣៦៦ pixel ដែលស្មើនឹង ៤ដង resolution
មាននៅលើកំណែ iPad 2 បច្ចុប្បន្ន។ កំណែថ្មីនេះនឹងប្រើប្រាស់ Chip ប្រភេទ Quad core
A6 (ក៏អាចជា A5X), ថ្មមានចំណុះធំជាងមុន មានបំពាក់បច្ចេកវិទ្យា 4G LTE និង resolution
របស់កាមេរ៉ាខាងក្រោយក៏មានទំហំកាន់តែធំជាងមុនផងដែរ។ ចំណែកឯរូបរាងរចនារបស់
iPad ថ្មីនេះនៅរក្សាដដែលដូច iPad 2 បច្ចុប្បន្នដែរ៕
ប្រភព៖ The Verge
ដោយ៖ រស្មី