ក្រចេះ៖ កម្មករសំណង់ពីរនាក់ ដែលធ្វើការជាមួយគ្នា គ្រាន់តែទាស់សំដី ខ្វែងគំនិតគ្នាបន្តិចបន្តួច បានទាញចបកាប់ វាយគ្នា បានឲ្យឲ្យជនរងគ្រោះម្នាក់ បានស្លាប់កាលពីវេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃ១២ ខែកញ្ញា ឆ្នាំ២០១៤ នៅចំណុច ភូមិកាប៉ូ សង្កាត់អូរឬស្សី ក្រុងក្រចេះ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ និងជនសង្ស័យ បានធ្វើការសំណង់ចាក់ឡូរ ជាមួយគ្នា ស្ថិតនៅទីតាំងកើតហេតុខាងលើ ទាំងព្រលឹម ដោយគ្រាន់តែទាស់សំដីគ្នាប៉ុន្មានមាត់ រឿងរើសជើង ជន្ទល់ក្តាពុំចេញ ហើយបន្ទាប់មានពីការឈ្លោះប្រកែកគ្នា រួចមក ក៏ស្ងាត់មាត់រៀងៗខ្លួន ទៅហើយជនសង្ស័យក៏បាន ដើរចេញទៅបាន ។ បន្ទាប់ពីជនរងគ្រោះ កំពុងធ្វើការនោះ ជនសង្ស័យឈ្មោះ ហេង បានយកចប់កាប់ ស្ទុះទៅវាយជនរងគ្រោះ ត្រូវចំក្បាល ផ្នែកខាងក្រោយ បណ្តាលដួលសន្លប់ ភ្លាមៗនៅកន្លែងកើតហេតុ ។

លោក អនុសេនីយ៍ឯក ស៊ាង សុភក្រ័ អធិការរងក្រុងក្រចេះ បានអោយដឹងថា ជនរងគ្រោះឈ្មោះ កែវ ធារី ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិការប៉ូ សង្កាត់អូរឬស្សី ក្រុងក្រចេះ បានស្លាប់តាមផ្លូវ ខណៈ ក្រុមគ្រួសារបញ្ចូន ទៅសង្គ្រោះនៅទីក្រុងភ្នំពេញ រីឯជនសង្ស័យបានរត់គេចខ្លួនបាត់

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវបន្ត ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល