CamNews

នំ​ខួប​កំណើត​ នៅ ​សូនីតា​ អីក៏​ប្លែកម្ល៉េះ ?

ភ្នំពេញៈ ជាធម្មតាឲ្យតែដល់ថ្ងៃរៀបចំ ពិធីខួបកំណើត គេសង្កេតឃើញថា ត្រៀមទិញនំខួបកំណើត មានការរចនាម៉ូដ ទៅតាមចំណងចំណូលចិត្ត រៀងៗខ្លួន ដាក់ទាំងឈ្មោះ និងថ្ងៃខែឆ្នាំកំណើត ដើម្បីចូលរួមអបអរ ពិធីជប់លៀងឆ្លងឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី យ៉ាងសប្បាយរីករាយជាមួយ ក្រុមគ្រួសារ ឬក៏មិត្តភក្តិ ។ ដោយឡែកសម្រាប់នំខួបកំណើត របស់តារាសម្តែង នៅ សូនីតា វិញហាក់មានភាពប្លែកភ្នែក ដែលកន្លងមកមិនធ្លាប់ឃើញ តារាណាធ្វើដូចនាងនោះទេ ។

កាលពីយប់ថ្ងៃទី២៩ ខែមិថុនា នេះ តារាសម្តែងស្រីរូបស្រស់ នៅ សូនីតា បានរៀបចំកម្មវិធីជប់លៀង ជាលក្ខណៈធម្មតា ជួបជុំ ជាមួយ មិត្តភក្តិ ជិតដិត ក្នុងសិល្បៈនៅ ហាងមួយកន្លែង ក្នុងរាជធានីភ្នំពេញ មានឈ្មោះថា “ The Summer” ដោយនាងបានយក រូបមក បង្ហោះបង្អួតទស្សនិកជន និងអ្នកគាំទ្រនៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook ពីការរៀបចំពិធីជប់លៀង យ៉ាងសប្បាយរីករាយ។ ប៉ុន្តែអ្វីដែលធ្វើ ឲ្យទស្សនិកជន មានការចាប់អារម្មណ៍នោះ គឺនាងមិនបានរំលេច នំខួបកំណើត ដូចអ្នកសិល្បៈដទៃនោះទេ ផ្ទុយទៅវិញនាងបែរជា យកទឹកកកដាក់ ចូលចាន ថ្មធំមួយ ហើយយកផ្លែឈើ ប៉ុន្មានចំណិត ដាក់ពីលើ និងអុជទានហាក់ ខុសប្លែកពីគេ ។

សម្រាប់អ្នកសិល្បៈ រមែងតែងតែស្វែងរកអ្វី ដែលថ្មីប្លែក សម្រាប់បម្រើអារម្មណ៍ទស្សនិកជន ឲ្យមានភាពប្លែក និងសប្បាយជាមួយពួកគេហើយ សូម្បីតែរបៀបច្នៃនំខេកបែបនេះ ក៏ពួកគេ ចេះនឹកឃើញដែរ វាពិតជាប្លែកមែន ។ បើទោះជាថ្ងៃពិសេសសម្រាប់ សូនីតា គ្មាននំខួបកំណើតស្អាត មានតម្លៃថ្លៃដូចគេក៏ដោយ តែតាមរយៈរូបថត ដែលនាងបង្ហោះនោះ បានបញ្ចេញ ស្នាមញញឹម ហាក់ដូចជាមានក្តីសុខ និងសប្បាយជា មួយមិត្តភក្តិខ្លាំងណាស់ ។ ក្រោយពី ឃើញនំខួប កំណើតបែបនេះ តើមានយុវវ័យ ក៏ដូចជាទស្សនិកជនណាខ្លះ ចង់យកគំរូតាមនាងទេ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល